សុខភាព

មូលហេតុដែលបណ្តាលអោយលើសសម្ពាធឈាមក្នុងសួតលើទារកទើបនឹងកើត

ការបរាជ័យក្នុងការផ្លាស់ប្ដូររបត់ឈាមពីទារកក្នុងផ្ទៃ មកជារបត់ឈាមធម្មតាដូចជាមនុស្សពេញវ័យក្រោយពេលសម្រាលរួច នឹងអាចបង្កឲ្យមានការលើសសម្ពាធឈាមនៅក្នុងសួត បណ្តាលឲ្យមានការឡើងសំបុរស្វាយលើទារកទើបនឹងកើត (refractory cyanosis) ការខ្វះកម្រិតអុកស៊ីហ្សែនក្នុងខ្លួន(Desaturation) និង ការខ្សោយបេះដូងដែលអាចឈានដល់ការបាត់បង់ជីវិត។ អត្រានៃការលើសសម្ពាធឈាមក្នុងសួតលើទារកទើបនឹងកើត មានចំនួនប្រហែលជា ០២នាក់ក្នុងចំណោមទារក១០០០នាក់។

ក) មូលហេតុដែលបង្ក៖

– ការឈ្លក់ទឹកព្រៃ

– ការឆ្លងរោគពីម្តាយមកកូន ជាពិសេសដោយមេរោគStreptococcus Group B

– ទារកមិនគ្រប់ខែ ដែលមិនទទួលបានការបន្ទុំសួតត្រឹមត្រូវ (No antenatal corticosteroid therapy)

– ការខ្សោយនៅកំឡុងជុំវិញកំណើត (perinatal birth asphyxia)

– ការខ្សោយខ្លាំងតាំងពីនៅក្នុងផ្ទៃពោះ (chronic in utero asphyxia)

– ការលូនសន្ទះទ្រូងចូលក្នុងសួត(Congenital diaphragmatic hernia)

មុននឹងធ្វើរោគវិនិច្ឆ័យថាជាការលើសសម្ពាធឈាមក្នុងសួតវេជ្ជបណ្ឌិតឯកទេសត្រូវរកមើល ថាមិនមានជំងឺបេះដូងពីកំណើតប្រភេទដូចនេះជាមុនសិន៖

– Transposition of great arteries

– Tetralogy of Fallot

– Pulmonary atresia

– Tricuspid atresia

– Total anomalous pulmonary venous return

– Ebstein anomaly

– Common Trunk

ខ) រោគសញ្ញា៖

– ទារកសឬឡើងស្វាយទោះផ្ដល់អុកស៊ីសែនឲ្យក៌នៅតែស្វាយ

– ដកដង្ហើមញាប់

– ចង្វាក់បេះដូងដើរញាប់

– ភាពខុសគ្នានៃកំរិត Saturation (Pre ductal / Post ductal> 5-10%)  នៅលើដៃស្តាំ និងជើង

គ) ការរុករករោគវិនិច្ឆ័យ៖

– Blood gaz

– ការថតសួត

–  អេកូបេះដូងដើម្បីរកមើលជំងឺបេះដូងពីកំណើតដែលអោយទារកសំបុរឡើងស្វាយ

– ការពិនិត្យឈាម (CBC, CRP, PCT), បណ្តុះឈាមរកមេរោគ (Hemoculture)

ឃ) ការព្យាបាលគឺទៅតាមមូលហេតុដែលបង្ក៖

–  ការផ្ដល់អុកស៊ីហ្សែន (Pulmonary vasodilator therapy)

–  ការចាក់ Exogenous Surfactant Therapy សម្រាប់ទារកមិនគ្រប់ខែសំរាប់ជំងឺ Hyaline Membrane disease

–  ការផ្តល់ថ្នាំផ្សះសម្រាប់ការឆ្លងមេរោគពីក្នុងផ្ទៃ (Fetal-maternal infection)

–  ការព្យាបាលដោយវះកាត់ចំពោះ congenital diaphragmatic hernia

–  ការជៀសវាងការបង្កការឈឺចាប់ដល់ទារកឬបង្កស្ដ្រេសលើទារក

–  ការឲ្យថ្នាំ Sildenafil ឬ Milrinone ដើម្បីបញ្ចុះសម្ពាធឈាមនៅក្នុងសួត

–  ការផ្ដល់ថ្នាំInotrope  ដើម្បីឲ្យ Mean arterial Pressure > 50mHg

–  Assisted ventilation (conventional or HFOV)

–  NO inhaler

–  ECMO ប្រសិនបើ Oxygenation index > 35-40

–  ការតាមដាននិងពិនិត្យផ្ទៃពោះឲ្យបានត្រឹមត្រូវនិងចាក់ថ្នាំជំនួយសួត

ទៅលើគត៌ដែលគំរាមសម្រាលមុនខែ ក៌ជាវិធីសាស្ត្រមួយជួយកាត់បន្ថយក្នុងការលើសសម្ពាធឈាមក្នុងសួតទៅលើទារកទើបនឹងកើតផងដែរ។

សូមអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញ នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរករោគវិនិច្ឆ័យ និងធ្វើការព្យាបាល ឲ្យទាន់ពេលវេលាដោយបច្ចេកទេសទំនើបប្រកបដោយប្រសិទ្ធភាពខ្ពស់៕

ប្រភព៖មន្ទីរពេទ្យកាល់ម៉ែត