ប្រែសម្រួល ៖ លន ស្រស់

ប៉េកាំង៖ ក្រុមហ៊ុនយក្សផលិតរថយន្តអគ្គិសនី BYD របស់ប្រទេសចិន បានប្រារព្ធពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតរថយន្តដឹកអ្នកដំណើររបស់ខ្លួននៅកម្ពុជា កាលពីថ្ងៃចន្ទ(២៩) យោងតាមស្ថានទូតចិនប្រចាំកម្ពុជា។
រោងចក្រថ្មីនេះស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានសមត្ថភាពផលិតប្រចាំឆ្នាំចំនួន ១០.០០០ គ្រឿង គ្របដណ្តប់លើផ្ទៃដីទំហំ ១២០.០០០ ម៉ែត្រការ៉េ និងរំពឹងថានឹងចាប់ផ្តើមប្រតិបត្តិការនៅចុងឆ្នាំនេះ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់តំបន់សេដ្ឋកិច្ចពិសេសនេះនៅលើគណនី WeChat របស់ខ្លួន កាលពីថ្ងៃចន្ទ។
ក្រុមហ៊ុន BYD បានទទួលការបញ្ជាទិញរថយន្តថាមពលថ្មីជិត ១.០០០ គ្រឿងនៅកម្ពុជា ក្នុងត្រីមាសទីមួយ តាមសេចក្តីថ្លែងការណ៍នោះបានឱ្យដឹង៕
ប្រភព៖ Reuters
