សន្ដិសុខសង្គម

ខ្យល់ព្យុះបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ជិត១០ខ្នងនៅស្រុកសៀមប៉ាង

ដោយ:សុខុម
ស្ទឹងត្រែង៖ គ្រោះធម្មជាតិដ៏កាចសាហាវបានបោកបក់យ៉ាងខ្លាំងបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន៩ខ្នងផ្ទះខូចខាតយ៉ាងដំណំ កាលពីយប់ថ្ងៃទី២៦ខែមេសាឆ្នាំ២០២៥ នៅស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង។

លោក  សុិងម៉ាន់  មេឃុំស្រែសំបូរ បានឲ្យអ្នកសារព័ត៌មានដឹងថា៖ ខ្យល់បក់រលំផ្ទះប្រជាពលរដ្ឋចំនួន៩ខ្នងនិងរងរបួសស្រាលលើស្ត្រីចាស់ជរាអាយុប៉ែតសិបឆ្នាំម្នាក់ គោយន្តចំនួន១គ្រឿង ។ក្នុងនោះផ្ទះពីរខ្នងរលំរាបដល់ដីទាំងស្រុង។ហេតុការណ៍នេះបានកើតឡើងលើភូមិចំនួនបីមាន៖ ភូមិស្រែឫស្សី ៦ខ្នងផ្ទះ ភូមិកាចាញទឹក ១ខ្នងផ្ទះ  និងភូមិកាចាញគោក២ខ្នងផ្ទះ។មិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។

ក្រោយមានហេតុការណ៍កើតឡើង អាជ្ញាធរបានចុះទៅពិនិត្យមើលដើម្បីរកដំណោះស្រាយជូនប្រជាពលរដ្ឋ៕