បច្ចេកវិទ្យា

សហរដ្ឋអាមេរិកស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌាលើពាណិជ្ជកម្មអេឡិចត្រូនិក ដំណាំ និងការរក្សាទុកទិន្នន័យ

ប្រែសម្រួល៖ លន ស្រស់

កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក-ឥណ្ឌាដែលកំពុងពិភាក្សា នឹងគ្របដណ្តប់លើ១៩ប្រភេទ រួមទាំងការទទួលបានទីផ្សារកាន់តែធំសម្រាប់ទំនិញកសិកម្ម ពាណិជ្ជកម្មអេឡិចត្រូនិក ការរក្សាទុកទិន្នន័យ និងធាតុរ៉ែសំខាន់ៗ នេះបើតាមការរាយការណ៍របស់ Bloomberg News កាលពីថ្ងៃសុក្រ។

លក្ខខណ្ឌយោងសម្រាប់កិច្ចព្រមព្រៀងទ្វេភាគី ដែលត្រូវបានបញ្ចប់ដោយភាគីទាំងសងខាងនៅសប្តាហ៍នេះ រួមបញ្ចូលទាំងពាណិជ្ជកម្មទំនិញក៏ដូចជាសេវាកម្ម ហើយរបាយការណ៍បានបន្ថែមដោយយោងតាមប្រភពដែលជិតស្និទ្ធនឹងបញ្ហានេះ៕
ប្រភព៖ Reuters