ដោយ: ព្រះអង្គខ្មៅ

បាត់ដំបង÷ កម្លាំងអាវុធហត្ថ និងមន្ត្រីជំនាញចុះបង្ក្រាបដកហូតគ្រឿងចក្រចំនួន ៣គ្រឿងពីទីតាំងក្រុមឈ្មួញលួចលាក់ទន្ទ្រានឈូសឆាយដីព្រៃលិចទឹកតំបន់ ២ក្នុងខេត្តបាត់ដំបង។
ប្រតិបត្តិការចុះបង្រ្កាបករណីកាយដីព្រៃលិចទឹកក្នុងដែននេសាទតំបន់ ២ បំពានច្បាប់ខាងលើធ្វើឡើងនៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៥ ឋិតនៅក្នុងភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។
បទល្មើសជាក់ស្តែងនេះមន្ត្រីជលផលប្រចាំតំបន់ ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសង្កែ បានសម្រេចរឹបអូសនូវរថយន្តចំនួន ២គ្រឿង អេស្ការវ៉ាទ័រ ១គ្រឿងជាវត្ថុតាង ខណះក្រុមឈ្មួញបានរត់គេចខ្លួនបាត់អស់មុនពេលកម្លាំងបង្ក្រាបទៅដល់។
ចំពោះមន្ត្រីជំនាញកំពុងស្រាវជ្រាវរកជនបង្កដើម្បីនាំខ្លួនមកទទួលខុសត្រូវតាមនីតិវិធី៕
