ប្រែសម្រួល៖ លន ស្រស់

ក្រុមហ៊ុន Airbus បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនបានចុះកិច្ចព្រមព្រៀងបឋមមួយជាមួយក្រុមហ៊ុន Amazon ដើម្បីផ្តល់សេវាតភ្ជាប់អ៊ីនធឺណិតដល់ក្រុមហ៊ុនអាកាសចរណ៍ តាមរយៈបណ្តាញផ្កាយរណប Kuiper ដែលជាគម្រោងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ។ ផែនការនេះដើម្បីពង្រឹងកម្មវិធី High Bandwidth Connectivity Plus របស់ Airbus ត្រូវបានប្រកាសនៅក្នុងពិព័រណ៍សម្ភារក្នុងយន្តហោះដ៏សំខាន់មួយនៅទីក្រុង Hamburg ៕
