ព័ត៌មានជាតិ

អភិបាលខេត្ត៖សល់ពេលមិនច្រើនទេសង្ក្រាន្តឧត្តរនឹងចាប់ផ្ដើមឆាប់ៗនេះ

ដោយ៖ ឧត្តរ

ឧត្តរមានជ័យ៖ នៅសល់ពេលមិនច្រើនទេសង្ក្រាន្តឧត្តរនឹងចាប់ផ្ដើមឆាប់ៗខាងមុខនេះ គឺជាថ្ងៃចាប់ផ្តើមនៃព្រឹត្តិការណ៍«សង្ក្រាន្តឧត្តរ» ដែលរៀបចំធ្វើឡើងយ៉ាងអធឹកអធមនៅក្នុងបរិវេណសួនច្បារមាត់បឹងស្នោមុខសាលាខេត្តឧត្តរមានជ័យ។

ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងក្រុមការងារចម្រុះពីអង្គភាពពាក់ព័ន្ធ បានចុះពិនិត្យមើល និងត្រួតពិនិត្យការរៀបចំ និងរៀបរាប់ផែនការជាក់ស្តែងនៅតាមតំបន់នានា ដែលជាផ្នែកមួយនៃការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តដ៏ធំនេះ។

តំបន់ដែលបានពិនិត្យរួមមាន៖ ភូមិអាហារ, ភូមិពិព័រណ៍ផលិតផលជាតិ, និងទីតាំងសម្រាប់លេងល្បែងប្រជាប្រិយជាច្រើន ដែលរៀបចំឡើងសម្រាប់ផ្តល់ភាពរីករាយ និងអនុស្សាវរីយ៍ដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលអញ្ជើញចូលរួម។

ការចុះពិនិត្យនេះបង្ហាញថា អាជ្ញាធរខេត្តកំពុងចំណាយកម្លាំងនិងពេលវេលាច្រើន ដើម្បីធ្វើឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងជោគជ័យ។ សង្ក្រាន្តឧត្តរ គ្រោងនឹងក្លាយជាព្រឹត្តិការណ៍ដ៏ពិសេសមួយ ដែលនាំឱ្យមានការចូលរួមរីករាយពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាច្រើន។ពលរដ្ឋក្នុងតំបន់រៀបចំខ្លួនឱ្យរួចរាល់ក្នុងព្រឹក្តិការណ៍សង្ក្រាន្តដែលនឹងមកដល់ឆាប់ៗនេះ៕