សន្ដិសុខសង្គម

ឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៥នាក់ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន និងរំលោភលើលំនៅឋាន 

ដោយ :  បន្ទាយ

បន្ទាយមានជ័យ:  កងរាជឣាវុធហត្ថខេត្តកាលពីថ្ងៃទី៦ខែមេសាឆ្នាំ២០២៥ បានបញ្ជូនជនសង្ស័យ៥នាក់រួមនិងវត្ថុតាងទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងរំលោភលើលំនៅឋាន។

សូមបញ្ជាក់ថា នៅវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រីសុខ ឡេង មេបញ្ជាការបានទទួលសេចក្តីរាយការណ៍ពីបណ្តាញ។

បន្ទាប់មកបានធ្វើប្រតិបត្តិការបង្រ្កាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងរំលោភលើលំនៅឋាន នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជាបន្តបន្ទាប់ជនសង្ស័យចំនួន០៥នាក់និងរឹបអូសវត្ថុតាង៖

១-ឈ្មោះ ប៊ុនឈឿន រ៉ាឈីត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរគ្មាន រស់នៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បទរក្សាទុក និងប្រើប្រាស់, រំលោភលើលំនៅឋាន, ២-ឈ្មោះ ភូ ឡិ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បទជួញដូរ និងប្រើប្រាស់, ៣-ឈ្មោះ ញ៉េម សុធា  ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិថ្មី ឃុំថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យប្រើប្រាស់, ៤-ឈ្មោះ វ៉ាន់ សឹង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ នៅរស់ភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យប្រើប្រាស់និង៥-ឈ្មោះ សេង សុខណាន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ប្រើប្រាស់។

ដកហូតវត្ថុតាងគ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា (ICE) ចំនួន ០៣កូនថង់កិប ទម្ងន់ ២,៣៩ក្រាម, ម៉ូតូ ចំនួន ០២គ្រឿង, ទូរស័ព្ទ ចំនួន ០៤គ្រឿង រួមនិងសម្ភារមួយចំនួន ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំនិងចាត់ការតាមនីតិវិធី។

ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

កងរាជអាវុធហត្ថខេត្តបានបញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ ដើម្បីអនុវត្តតាមនីតិវិធី៕