កម្សាន្ដ

ដំណឹងថ្មី៖ ប្រទះឃើញកូនផ្សោតថ្មីនៅខេត្តក្រចេះ!

កាលពីរសៀលថ្ងៃសុក្រ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ក្រុមស្រាវជ្រាវរបស់រដ្ឋបាលជលផល (FiA) និងអង្គការ WWF-កម្ពុជា បានប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាលទៀត នៅអន្លង់កំពី ក្នុងខេត្តក្រចេះ។ កូនផ្សោតនេះមានអាយុប្រហែល ៤ថ្ងៃ ស្ថិតនៅក្នុងក្រុមសត្វផ្សោតធំៗចំនួន ៥ក្បាល ផ្សេងទៀត។ តាមរយៈលទ្ធផលនេះ រដ្ឋបាលជលផល និងអង្គការ WWF-កម្ពុជា ឥឡូវនេះបានកត់ត្រាចំនួនកូនសត្វផ្សោតថ្មីចំនួន ៦ ក្បាលនៅក្នុងទន្លេមេគង្គ ចាប់តាំងពីដើមឆ្នាំ ២០២៥ មក ដែលក្នុងនោះមាន ៤ នៅខេត្តក្រចេះ និង ២ នៅខេត្តស្ទឹងត្រែង។
យើងសូមសម្តែងនូវការគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់របស់ឆ្មាំទន្លេទាំង ៧២ នាក់របស់យើងក្នុងការការពារទីជម្រកសត្វផ្សោត និងការការពារដែលនឹងធ្វើឱ្យកូនសត្វផ្សោតថ្មីទាំងនេះធំធាត់បានល្អប្រសើរ។ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយដៃគូរដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន យើងអាចធានាបាននូវការការពារទន្លេមេគង្គ និងធនធានដ៏មានតម្លៃជាច្រើនទៀតផងដែរ៕
អត្ថបទ៖ អង្គការ WWF-កម្ពុជា