ព័ត៌មានជាតិ

ត្រួតពិនិត្យការអនុវត្ត តួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំត្រីមាសទី១ និងទិសដៅត្រីមាសទី២ឆ្នាំ២០២៥

ដោយ : បន្ទាយ 

សៀមរាប៖ វរសេនីយ៍ឯក ស៊ូ កណ្ឋារដ្ឋ បានប្រជុំឆ្លងរបាយការណ៍ត្រួតពិនិត្យការអនុវត្ត តួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំត្រីមាសទី១ និងទិសដៅត្រីមាសទី២ ឆ្នាំ២០២៥។ នេះបើតាមមន្ត្រីអាវុធហត្ថបានឲ្យដឹងកាលពីថ្ងៃទី១៦ ខែមីនាឆ្នាំ២០២៥ ។

នៅសាលប្រជុំអគារសេនាធិការ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប លោកវរសេនីយ៍ឯក ស៊ូ កណ្ឋារដ្ឋ មេបញ្ជាការរង និងជានាយសេនាធិការ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ ប្រធានអង្គភាពនគរបាលយុត្តិធម៌ លោកស្រីនាយលេខាដ្ឋាន នាយការិយាល័យពាក់ព័ន្ធ និងលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធក្រុង ស្រុក អញ្ជើញចូលរួមប្រជុំឆ្លងរបាយការណ៍ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំត្រីមាសទី១ និងទិសដៅត្រីមាសទី២ ឆ្នាំ២០២៥ ។

ដោយឡែក សកម្មភាពកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ក្នុងទីបញ្ជាការ និងតាមបណ្ដាមូលដ្ឋានអាវុធហត្ថក្រុង ស្រុកទាំង១៣ បានប្តូរវេនគ្នា ធ្វើការហ្វឹកហាត់បំប៉នជាប្រចាំលើមេរៀនប្រើប្រាស់កាំភ្លើងវែង ខ្លី មេរៀនយុទ្ធវិធីចាប់ខ្លួន បណ្តើរជនសង្ស័យ ហ្វឹកហាត់សណ្តាប់ធ្នាប់ជួរទ័ព មេរៀនផែនឈរ និងមេរៀនដើរស្មើ៕