ប្រែសម្រួល៖ លនស្រស់

ស៊ីដនី៖ អ្នកឈ្នះពានរង្វាន់ពិភពលោកពីរដង Steve Smith បានប្រកាសចូលនិវត្តន៍ពីកីឡា cricket អន្តរជាតិមួយថ្ងៃកាលពីថ្ងៃពុធ បន្ទាប់ពីបានដឹកនាំក្រុមអូស្ត្រាលីចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួត Champions Trophy។
កីឡាករវ័យ ៣៥ ឆ្នាំដែលជាអ្នករកពិន្ទុខ្ពស់បំផុតរបស់អូស្ត្រាលីដោយទទួលបាន ៧៣ ពិន្ទុពេលដែលពួកគេចាញ់ឥណ្ឌាចំនួន ៤ វីកេតនៅទីក្រុងឌូបៃកាលពីថ្ងៃអង្គារ បាននិយាយថា គាត់នៅតែអាចត្រូវបានជ្រើសរើសសម្រាប់ការប្រកួតអន្តរជាតិ Twenty20 និងការប្រកួតតេស្ត។
«ពេលនេះគឺជាឱកាសល្អសម្រាប់មនុស្សក្នុងការចាប់ផ្តើមត្រៀមខ្លួនសម្រាប់ពានរង្វាន់ពិភពលោកឆ្នាំ២០២៧ ដូច្នេះវាមានអារម្មណ៍ថាជាពេលវេលាត្រឹមត្រូវក្នុងការបង្ហាញផ្លូវ» នោះជាសម្តីរបស់ Steve Smith នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ cricket អូស្ត្រាលី៕
ប្រភព៖ រ៉យទ័រ
