កម្សាន្ដ

ទីក្រុងញូវអរលេន អបអរសាទរពិធីបុណ្យ Mardi Gras ចំពេលមានការកង្វល់អំពីអាកាសធាតុ

ប្រែសម្រួល ៖ លន ស្រស់

ទីក្រុង New Orleans ដែលល្បីល្បាញទូទាំងពិភពលោកសម្រាប់ការប្រារព្ធពិធីបុណ្យ Mardi Gras របស់ខ្លួន បានកំណត់ពេលក្បួនដង្ហែពិធីបុណ្យ Carnival ចុងក្រោយឱ្យប្រព្រឹត្តទៅមុនពេលកំណត់ ដោយរំពឹងថានឹងមានខ្យល់ខ្លាំង ព្យុះភ្លៀង និងការព្រមានអំពីខ្យល់កួច នៅថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២៥នេះ។

អ្នកជិះពាក់របាំងមុខលើទូកអណ្តែតដ៏អស្ចារ្យ និងអ្នកចូលរួមដែលស្លៀកពាក់សម្លៀកបំពាក់ពិសេសៗ បានចូលរួមយ៉ាងរីករាយក្នុងពិធីបុណ្យនេះ ដោយប្តេជ្ញាចិត្តប្រណាំងជាមួយអាកាសធាតុអាក្រក់ និងរីករាយជាមួយនឹងពិធីបិទបញ្ចប់ដ៏អស្ចារ្យនៃការប្រារព្ធមុនរដូវកាល ៕

ប្រភព ៖ New York post