ដោយ៖ប្រសិទ្ធ

ភ្នំពេញ៖សាលាអន្តរជាតិអេសអឹមធី (SMT) គឺជាសាលារៀនដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ជាតិ អន្តរជាតិ ឈានមុខគេមួយនៅកម្ពុជា។ សាលានេះផ្ដល់នូវការអប់រំតាមស្តង់ដារ ប្រព័ន្ធគ្រប់គ្រងបច្ចេកទេសសម្ភារទំនើបប្រកបដោយប្រសិទ្ធភាពបំផុត ផ្ដោតសំខាន់ទៅលើគុណភាព សេវាកម្មល្អ វិន័យ និងក្តីស្រឡាញ់។
ការអបអរសាទរនិងបើកសម្ពោធជាផ្លូវការរបស់សាលាអន្តរជាតិ SMT សាខាទី ៣ ធ្វើឡើងនាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅផ្លូវ1B ផ្ទះលេខ SD3;SD4 បុរីឡេងណាវ៉ាត្រា ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នៅក្នុងកម្មវិធីដ៏រីករាយនេះ គេសង្កេតឃើញមានការនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត វត្តមានតាជីយាយជី លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាល និងភ្ញៀវកិត្តិយសជាច្រើនបានអញ្ជើញចូលរួម។
សាលាអន្តរជាតិ SMT គឺជាសាលាមានគុណភាពអប់រំស្តង់ដារបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍ធនធានមនុស្សឲ្យបានខ្លាំងពូកែសម្រាប់ប្រទេសកម្ពុជា។ សាលាមានការអប់រំជា ៣ភាសា មានភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន។ ក្នុងនោះសាលាបានបន្ថែមកម្មវិធីដ៏មុតស្រួចធំៗចំនួន ១០ រួមមាន កម្មវិធីបង្កើនចំណេះដឹងទូទៅ កម្មវិធីពង្រឹងស្មារតី កម្មវិធីទស្សនកិច្ចសិក្សា កម្មវិធីសិក្សាតាមទូរទស្សន៍ កម្មវិធីប្រកួតប្រជែងសំណេរ កម្មវិធីប្រកួតប្រជែងគណិតវិទ្យា កម្មវិធីជជែកដេញដោល កម្មវិធីប្រកួតប្រជែងទេពកោសល្យ កម្មវិធីកីឡា និងកម្មវិធីកុំព្យូទ័រ។ សាលាមានទទួលសិស្សចាប់ពីអាយុ ១ឆ្នាំកន្លះឡើងទៅ ជាថ្នាក់ថែទាំកុមារតូច ថ្នាក់មត្តេយ្យភាសាខ្មែរ ភាសាអង់គ្លេស មានអាយុចាប់ពី ៣ឆ្នាំដល់ ៥ឆ្នាំ និងថ្នាក់ក្រៅម៉ោងជាច្រើនទៀត។
ឯកឧត្តម សួន ម៉ិ ស្ថាបនិកសាលាអន្តរជាតិអេសអឹមធី បានមានប្រសាសន៍នៅក្នុងកម្មវិធីថា៖ ក្នុងនាមឯកឧត្តមជាថ្នាក់ដឹកនាំសាលា ឯកឧត្តមនឹងខិតខំបន្ត ពង្រឹងគុណភាព សមត្ថភាពលោកគ្រូអ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែកទាំងអស់ ផ្ដល់ការអប់រំ បណ្ដុះបណ្ដាល ប្រកបដោយគុណភាពនិងសមត្ថភាព សីលធម៌ គុណធម៌ ទំនួលខុសត្រូវ ភាពច្នៃប្រឌិត និងសហគ្រិនភាព។ លះបង់កម្លាំងកាយចិត្តក្នុងការអភិវឌ្ឍផ្នែកប្រាជ្ញាស្មារតី អារម្មណ៍ ទំនាក់ទំនងនិងកាយសម្បទារបស់សិស្សានុសិស្ស។ លើកកម្ពស់ការយល់ដឹងពីវប្បធម៌ជាតិ ព្រមទាំងការចូលរួមអភិវឌ្ឍន៍សង្គម។
លើសពីនេះ សាលាអន្តរជាតិ SMT ក៏ជាផ្នែកដ៏សំខាន់មួយនៅក្នុងវិស័យអប់រំ ពិសេសគឺការបណ្ដុះបណ្ដាលនូវធនធានមនុស្ស ធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាសម្បូរទៅដោយអ្នកមានចំណេះដឹង ប្រកបដោយគុណភាព គុណវុឌ្ឍ ដែលជាសសរទ្រូងនៃប្រទេសជាតិ។
បន្ថែមពីនេះទៀត ឯកឧត្តមបានលើកឡើងថា ដើម្បីរួមចំណែកលើកកម្ពស់វិស័យអប់រំនៅកម្ពុជា និងផ្ដល់ជាការលើកទឹកចិត្តដល់អាណាព្យាបាលសិស្សានុសិស្សទាំងអស់ នៅក្នុងកម្មវិធីអបអរសាទរ និងសម្ពោធជាផ្លូវការសាខាថ្មីបន្ថែមទៀតនេះ សាលាបានផ្ដល់ជាកញ្ចប់សិក្សាពិសេសជូនដល់សិស្សានុសិស្សដែលបានចុះឈ្មោះ។
សូមជម្រាបថា សាលាអន្តរជាតិ SMT និងដឹកនាំតម្រង់ទិសកូនចៅរបស់លោកអ្នក ឲ្យក្លាយទៅជាមនុស្សដែលមានចំណេះដឹងវិន័យ ក្តីស្រឡាញ់ គុណភាព សមត្ថភាព ការអភិវឌ្ឍផ្នែកប្រាជ្ញា ស្មារតី មានភាពជាអ្នកដឹកនាំ សហគ្រិនភាព ទាំងជំនាញរឹង និងជំនាញទុន ឆ្ពោះទៅរកឧត្តមភាព៕
