ព័ត៌មានជាតិ

វិទ្យាល័យតាលោនៅស្រុកតាលោសែនជ័យទទួលចំណាត់ថ្នាក់លេខ១ ជាប់ៗគ្នា៣ឆ្នាំលើលទ្ធផលប្រឡងបាក់ឌុប

ដោយ : បន្ទាយ
ពោធិ៍សាត់ : វិទ្យាល័យតាលោ ជាគ្រឹះស្ថានសិក្សាមធ្យមសិក្សាចំណេះទូទៅសាធារណ: អាចថាស្ថិតនៅតំបន់ជនបទដាច់ស្រយាលមួយ ប៉ុន្តែទទួលចំណាត់ថ្នាក់លេខ១ ឬស្ថិតលើកំពូលតារាងជាប់ៗគ្នា៣ឆ្នាំលើលទ្ធផលនិងភាគរយបេក្ខជន/នារីប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ។

លោកតេង ធា នាយកវិទ្យាល័យតាលោបានឲ្យដឹងកាលពីថ្មីៗនេះថា: វិទ្យាល័យនេះមានទីតាំងនៅផ្លូវខេត្ត នាភូមិតាលោឃុំតាលោស្រុកតាលោសែនជ័យខេត្តពោធិ៍សាត់ ហើយត្រូវបានបង្កើតឡើងនាឆ្នាំ២០១១ ។

មានផ្ទៃដី៩ ៥០០ម៉ែត្រក្រឡា មានអគារសិក្សា៤ខ្នង ស្មើនឹង១៨បន្ទប់។(ក្នុងនោះមានអគារសិក្សា១ខ្នង អំណោយរបស់រដ្ឋាភិបាលជប៉ុន,១ខ្នង របស់គម្រោងអភិវឌ្ឍន៍វិស័យអប់រំ(ADB) តាមរយ:ក្រសួងអប់រំ ១ខ្នងជាអំណោយឧបត្ថម្ភពីក្រុមហ៊ុនស៊ីជីគីននិងអគាររបស់គម្រោងកែលម្អអប់រំ ចំណេះទូទៅ(GEIP)…។

សិស្សថ្នាក់ទី១២ ជាបេក្ខជនប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទិតិយភូមិបានជាប់ គិតជាភាគរយខ្ពស់ជាងគេ ដែលនាំឲ្យវិទ្យាល័យនេះ ទទួលបានចំណាត់ថ្នាក់លេខ១ លើលទ្ធផលការប្រឡងសញ្គាប័ត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុប ក្នុងចំណោមវិទ្យាល័យសាធារណ:ទាំង១៦កន្លែង ទូទាំងខេត្ត៕