សេដ្ឋកិច្ច

ប្រាក់ចំណូលរបស់ក្រុមហ៊ុន Foxconn ក្នុងខែមករាកើនឡើង ៣,១៦% ធៀបនឹងឆ្នាំមុន ហើយរំពឹងថានឹងមានកំណើនខ្ពស់ក្នុងត្រីមាសទី១ ឆ្នាំនេះ

ប្រែសម្រួល ៖ លន ស្រស់

តៃប៉ិ៖ ក្រុមហ៊ុន Foxconn របស់តៃវ៉ាន់ ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកជាប់កិច្ចសន្យាធំជាងគេលើពិភពលោក និងជាក្រុមហ៊ុនដំឡើងទូរសព្ទ iPhone ធំជាងគេរបស់ក្រុមហ៊ុន Apple បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រាក់ចំណូលរបស់ខ្លួនក្នុងខែមករាបានកើនឡើង ៣,១៦ ភាគរយ ធៀបនឹងឆ្នាំមុន។

ក្រុមហ៊ុន Foxconn បានឱ្យដឹងថា ខ្លួនរំពឹងថានឹងមានកំណើនខ្ពស់ក្នុងត្រីមាសទីមួយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយបន្ថែមថា ខ្លួនមានការមើលឃើញកាន់តែច្បាស់សម្រាប់ត្រីមាសទីមួយ ជាងកាលពីមួយខែមុន៕

ប្រភព៖ Reuters