ព័ត៌មានជាតិ

កងរាជអាវុធហត្ថខេត្តសៀមរាបថ្លែងអំណរគុណចំពោះក្រុមហ៊ុនទេសចរណ៍ ធីអេរ៉ា អ៊ែរ Tiara Air Travel

ដោយ : បន្ទាយ

សៀមរាប : កងរាជអាវុធហត្ថខេត្តសៀមរាប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនទេសចរណ៍ ធីអេរ៉ា អ៊ែរ (Tiara Air Travel) ដែលបានផ្តល់ការជិះរថយន្តក្រុងអត់ដំបូល ឈ្មោះ “Big Bus Angkor City Tour “ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តសៀមរាប ។

មន្ត្រីអាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងកាលពីថ្ងៃទី២៥ខែមករាថា: រថយន្តនោះត្រូវបានប្រើសម្រាប់ការធ្វើដំណើរកម្សាន្តដ៏រីករាយទស្សនាប្រាង្គប្រាសាទ និងតំបន់ទេសចរណ៍ក្នុងភូមិសាស្ត្រខេត្តសៀមរាប ៕