ដោយ: ព្រះអង្គខ្មៅ
បាត់ដំបង: សមត្ថកិច្ចអាវុធហត្ថបង្ក្រាបសម្បុកគ្រឿងញៀន ឃាត់ខ្លួនមេក្លោង និងបក្សពួក ១១នាក់ រឹបអូសគ្រឿងញៀនជាង ២០០គីឡូក្រាម។
នៅចុងសប្តាហ៍កន្លងមកនេះកម្លាំងទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានបង្ហាញមុខជនសង្ស័យចំនួន ១១នាក់ ក្រោយការស្រាវជ្រាវបង្ក្រាប ២លើកក្នុងភូមិសាស្ត្រក្រុងបាត់ដំបង ខេត្តបាត់ដំបង។
កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងថា÷ ប្រតិបត្តិខាងលើបើកការបង្ក្រាបចំនួន ២លើក ដោយលើកទី ១ នៅថ្ងៃទី ២១ ខែមករា កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់ ក្រោយការសាកសួរ សួរចម្លើយកម្លាំងបង្ក្រាបនៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៥ កម្លាំងបង្ក្រាបឈានដល់ការឆ្មក់ចុះឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន ៨នាក់បន្លែមទៀត រួមទាំងមេក្លោងឈ្មោះវី វិនហាយ ភេទប្រុស អាយុ ៣០ឆ្នាំ និងឈ្មោះមួង ឌី ភេទប្រុស អាយុ ៤០ឆ្នាំ ។
ចំពោះវត្ថុតាងគ្រឿងញៀនទាំងឆែកឆេរបានក្នុងរថយន្ត និងលំនៅដ្ឋានគ្រឿងញៀនសរុបចំនួន ២១៣កញ្ចប់ ទម្ងន់ប្រមាណ ២១៣គីឡូក្រាម ក្នុងនោះគ្រឿងញៀនប្រភេទម៉ាទឹកកក ( ICE ) ចំនួន ៦៩កញ្ចប់ ទម្ងន់ប្រមាណ ៦៩គីឡូក្រាម, គ្រឿងញៀនប្រភេទហេរ៉ូអ៊ីនចំនួន ៤៤កញ្ចប់ទម្ងន់ ៤៤គីឡូក្រាម, គ្រឿងញៀនប្រភេទកេតាមីន ( ខេ )ចំនួន ១០០កញ្ចប់ ទម្ងន់ ១០០គីឡូក្រាម, អាវុធអាកា ៤៧ ចំនួន ០២ដើម, បង់ចំនួន ០២ មានគ្រាប់ ១៣ គ្រាប់, អាវុធខ្លី កា៥៤ មួយ ដើម គ្មានគ្រាប់, រថយន្ត ចំនួន ០២ គ្រឿងម៉ាក TOYOTA HIACE ស៊េរីឆ្នាំ២០១០ ពណ៌ ស មួយគ្រឿង និងម៉ាក TOYOTA LANDCRUISER ពណ៌ សមួយគ្រឿង និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។
ចំពោះមុខកម្លាំងជំនាញបានបន្តនីតិវិធីបញ្ជូនវត្ថុតាងសារធាតុញៀន រួមជាមួយជនសង្ស័យផងដែរអនុវត្តផ្លូវច្បាប់៕