សន្ដិសុខសង្គម

កម្លាំង​កងរាជអាវុធហត្ថខេត្ត​សៀមរាបសហការជាមួយកម្លាំងចម្រុះការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងកម្មវិធី “សំណេរអង្គរ”

ដោយ :បន្ទាយ

សៀមរាប : កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំកម្លាំង​កងរាជអាវុធហត្ថខេត្ត​សៀមរាប ចូលរួមសហការជាមួយកម្លាំងចម្រុះការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងកម្មវិធី “សំណេរអង្គរ” ។

កម្មវិធីនោះធ្វើនៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយមានបំណងជំរុញ លើកកម្ពស់បំណិនការសរសេរអក្សរនិងភាសាខ្មែរ៕