ដោយ : បន្ទាយ
បន្ទាយមានជ័យ៖ លោកជំទាវ ស ចេង ត្រូវជាម្ដាយបង្កើតលោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត អមដំណើរដោយលោកជំទាវ ស សឿន និងលោកស្រី សំរិទ្ធ ដាលីន ដែលត្រូវជាម្ដាយធំ និងភរិយាលោកនាយប៉ុស្តិ៍ បានអញ្ជើញទៅមើលនិងសួរសុខទុក្ខនៅការដ្ឋានសាងសង់អគារស្នាក់នៅរបស់មន្ត្រី និងបន្ទប់ធ្វើការរដ្ឋបាលរបស់ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត។នេះបើតាមមន្ត្រីបានឲ្យដឹងកាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០២៥ ។
សូមបញ្ជាក់ថា អគារខាងលើជាអំណោយដ៏ថ្លៃថ្លារបស់លោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី- រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ដែលមានទីតាំងស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
បើតាមមេការនៃក្រុមហ៊ុនសាងសង់បានឲ្យដឹងថា: សំណង់អគារស្នាក់នៅរបស់មន្ត្រី និងបន្ទប់ធ្វើការរដ្ឋបាលរបស់ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះ។
ក្នុងឱកាសនោះ លោកជំទាវ និងលោកស្រី បាននាំយកនូវអំណោយមួយចំនួនចែកជូនដល់ក្រុមការងារដែលបាននិងកំពុងធ្វើការសាងសង់អគារចំនួន ៣៩នាក់ ក្នុងនោះម្នាក់ៗទទួលបានថវិកាចំនួន ៥០០០០រៀល មី១កេស ទឹកក្រូច១យួរ ទឹកសុទ្ធ១យួរ ៕