អន្តរជាតិ

ប្រធានាធិបតីកូរ៉េ លោក យូន ស៊ុកយុលនឹងមិនចូលរួមសវនាការជាលើកដំបូងដោយសារកង្វល់ពីសុវត្ថិភាពផ្ទាល់ខ្លួន

ប្រែសម្រួល៖រតនា
ក្រុងសេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូងដែលត្រូវបានព្យួរតំណែង លោក យូន ស៊ុក យុល នឹងមិនចូលរួមសវនាការដំបូងនៃការជំនុំជម្រះទម្លាក់របស់លោកនៅសប្តាហ៍ក្រោយទេ ដោយសារកង្វល់ពីសុវត្ថិភាព នេះបើយោងតាមការថ្លែងរបស់មេធាវីរបស់លោកនៅថ្ងៃអាទិត្យ (ថ្ងៃទី១២ ខែមករា)។

សវនាការនេះនឹងសម្រេចថាតើលោកនឹងត្រូវដកចេញពីតំណែង ឬត្រូវបានស្តារឡើងវិញ។

លោក យូន កាប់-គឺន បានថ្លែងក្នុងសេចក្តីថ្លែងការណ៍ផ្ញើទៅកាន់ AFP ថា “កង្វល់អំពីសុវត្ថិភាព និងឧប្បត្តិហេតុដែលអាចកើតមានឡើងបានលេចឡើង។ ដូច្នេះ ប្រធានាធិបតីនឹងមិនអាចចូលរួមសវនាការនៅថ្ងៃទី១៤ ខែមករាបានទេ។ ប្រធានាធិបតីមានឆន្ទៈចូលរួមគ្រប់ពេលវេលា នៅពេលដែលបញ្ហាសុវត្ថិភាពត្រូវបានដោះស្រាយ”៕
ប្រភព៖ AFP/rj