សេដ្ឋកិច្ច

ធនាគារ ព្រីនស៍ និង ក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) សម្ពោធជាផ្លូវការនូវភាពជាដៃគូអាជីវកម្មប៊េងកាសួរេន ដើម្បីលើកកម្ពស់សេវាហិរញ្ញវត្ថុ និងសេវាធានារ៉ាប់រងទូទៅនៅក្នុងប្រទេសកម្ពុជា

ដោយៈសិរី មតី

ភ្នំពេញ: ធនាគារ ព្រីនស៍ និង ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ បានសម្ពោធជាផ្លូវការនូវភាពជាដៃគូអាជីវកម្មប៊េងកាសួរេន នៅថ្ងៃទី ១១ខែ មករា ឆ្នាំ ២០២៥ដើម្បីបង្កើនភាពងាយស្រួល និងសុវត្ថិភាពនៃផ្នែកហិរញ្ញវត្ថុសម្រាប់អតិថិជននៅក្នុងប្រទេសកម្ពុជា។

ពិធីសម្ពោធជាផ្លូវការនេះ ត្រូវបានរៀបចំឡើងនៅទីស្នាក់ការកណ្តាលរបស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាការចាប់ផ្តើមនៃការសហការ និងផ្តោតលើការផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដែលអាចបំពេញតម្រូវការជាក់លាក់នៅក្នុងទីផ្សារកម្ពុជា។

ភាពជាដៃគូនេះបានអនុញ្ញាតឱ្យធនាគារ ព្រីនស៍ ក្នុងការពង្រីកការផ្តល់ជូនរបស់ខ្លួន ដែលរួមបញ្ចូលសេវាធានារ៉ាប់រងទូទៅទៅក្នុងប្រព័ន្ធអេកូហិរញ្ញវត្ថុរបស់ខ្លួន។ នេះជាការរួមបញ្ចូលគ្នារវាងមូលដ្ឋានគ្រឹះសេវាធនាគារដ៏រឹងមាំរបស់ធនាគារ ព្រីនស៍ ជាមួយនឹងជំនាញធានារ៉ាប់រងដ៏ទូលំទូលាយរបស់ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ដែលកិច្ចសហការនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងផ្តល់ជូនអតិថិជននូវដំណោះស្រាយដ៏រលូន និងច្រកចេញចូលតែមួយសម្រាប់តម្រូវការសេវាធនាគារ និងសេវាធានារ៉ាប់រងរបស់ពួកគាត់។

លោក ឡុយ កុកស៊ូន ប្រធាននាយកប្រតិបត្តិនៃ ធនាគារ ព្រីនស៍ បានមានប្រសាសន៍ថា “កិច្ចសហការរបស់យើងជាមួយក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ប្រៀបបានជាពេលវេលាដ៏សំខាន់មួយ ក្នុងការប្តេជ្ញាចិត្តរបស់យើង ដែលបន្តផ្តល់ជូនអតិថិជនរបស់យើងនូវសេវាកម្មហិរញ្ញវត្ថុរួម និងងាយស្រួលប្រើប្រាស់ជាងគេ។ ភាពជាដៃគូនេះ អាចពង្រីកការផ្តល់ជូនរបស់យើង ជាមួយផលិតផលហិរញ្ញវត្ថុដ៏អស្ចារ្យជាងមុន ដែលអាចការពារអតិថិជនរបស់យើងពីភាពមិនប្រាកដប្រជានៃជីវិត និងជំរុញការគ្រប់គ្រងហិរញ្ញវត្ថុកាន់តែមានភាពងាយស្រួលសាមញ្ញជាងមុន។ តាមរយៈការរួមបញ្ចូលរវាងសេវាកម្មធនាគាររបស់ធនាគារ ព្រីនស៍ និងដំណោះស្រាយធានារ៉ាប់រងទូទៅជាទីជឿទុកចិត្តរបស់ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ នេះជាការត្រួសត្រាយផ្លូវសម្រាប់អនាគតហិរញ្ញវត្ថុកាន់តែមានសុវត្ថិភាព និងងាយស្រួលសម្រាប់អតិថិជនរបស់យើង។”

ស្រមៃទៅដល់អនាគតហិរញ្ញវត្ថុដែលអ្នកអាចទៅដល់ ជាមួយនឹងផលិតផលប្រកបដោយភាពច្នៃប្រឌិតរបស់ធនាគារ ព្រីនស៍ ត្រូវបានរៀបចំឡើងជាពិសេសសម្រាប់តែអ្នក។ ដូចជា “គម្រោងសន្សំឆ្លាត” និង “គម្រោងសន្សំឆ្លាត បៀលដឺ” របស់យើង ផ្តល់ជូនអតិថិជននូវជម្រើសនៃការសន្សំផ្ទាល់ខ្លួន ដើម្បីធានាបាននូវអនាគត និងសន្តិភាពផ្លូវចិត្តរបស់អ្នក ជាមួយកញ្ចប់ធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្តដ៏ទូលំទូលាយ ពីដៃគូធានារ៉ាប់រង ហ្វតតេ របស់យើង។ មិនថា ដំណោះស្រាយហិរញ្ញវត្ថុសម្រាប់គណនីបុគ្គល ឬគណនីអាជីវកម្មនោះទេ សុទ្ធតែបានរួមបញ្ចូលទាំងសេវាកម្មហិរញ្ញវត្ថុ និងទាំងការការពារផ្នែកវេជ្ជសាស្ត្រ​ ដែលបានបង្កើនប្រណីតភាព និងភាពល្អប្រសើរថែមទៀតទៅលើផលិតផលទាំងនេះ។ ជាមួយធនាគារ ព្រីនស៍ អ្នកមិនត្រឹមតែទទួលបានសេវាធនាគារប៉ុណ្ណោះទេ – ប៉ុន្តែក៏កំពុងកសាងអនាគតដ៏មានសុវត្ថិភាពជាងមុន។

សេវាធានារ៉ាប់រងទូទៅដែលយើងបានបន្ថែមថ្មីទៅក្នុងកម្រងផលិតផលរបស់ធនាគារ ព្រីនស៍ បានផ្តល់ជូនអតិថិជននូវភាពសន្តិភាពផ្លូវចិត្ត តាមរយៈការធានារ៉ាប់រងទាំងទ្រព្យសម្បត្តិ ទាំងសុខភាព និងអាយុជីវិត ដោយដឹងថា ពួកគាត់ត្រូវបានការពារគ្រប់ស្ថានភាពក្នុងជីវិត។ យុទ្ធសាស្ត្រភាពជាដៃគូនេះ មានគោលបំណងក្នុងការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុសម្រាប់អតិថិជនបុគ្គល និងអតិថិជនអាជីវករនៅទូទាំងប្រទេសកម្ពុជា ដោយគាំទ្រដល់សុខុមាលភាពយូរអង្វែងសម្រាប់ពួកគាត់។

លោក ស៊ុយ ចាន់ថារ៉ុង អគ្គនាយកនៃ ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ បានលើកឡើងពីសារៈសំខាន់នៃភាពជាដៃគូនេះថា “ការចុះហត្ថលេខាជាផ្លូវការជាមួយធនាគារ ព្រីនស៍ បានបង្ហាញពីឱកាសដ៏គួរឱ្យរំភើបមួយ សម្រាប់ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ដើម្បីពង្រីកវិសាលភាពរបស់ខ្លួន ក្នុងការនាំយកផលិតផលធានារ៉ាប់រងដ៏មានគុណភាពខ្ពស់ និងច្រើនប្រភេទទៅក្នុងទីផ្សារកម្ពុជា។ គោលដៅរបស់យើង គឺដើម្បីបញ្ជ្រៀតសេវាធានារ៉ាប់រងសំខាន់ៗ និងងាយស្រួលប្រើប្រាស់ ទៅដល់ប្រជាជនកម្ពុជាទាំងអស់ ដោយជួយឲ្យពួកគាត់ក្នុងការការពារគ្រួសារ ទ្រព្យសម្បត្តិ និងអនាគតជាមួយនឹងការធានារ៉ាប់រងដ៏ល្អបំផុត។”

ភាពជាដៃគូយុទ្ធសាស្ត្រនេះ ត្រូវបានរៀបចំឡើង ដើម្បីកំណត់នូវស្ថានភាពហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាឡើងវិញ ដោយផ្តល់ជូននូវការសហការយ៉ាងរលូនរវាងសេវាធនាគារ និងសេវាធានារ៉ាប់រង តាមរយៈការពង្រឹងការប្តេជ្ញាចិត្តរបស់ធនាគារ ព្រីនស៍ ចំពោះការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុ និងការផ្តល់អំណាចដល់ប្រជាជនកម្ពុជាក្នុងការកសាងអនាគតហិរញ្ញវត្ថុរបស់ពួកគាត់ប្រកបដោយទំនុកចិត្តកាន់តែខ្ពស់។

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទៅកាន់សាខាធនាគារ ព្រីនស៍ ដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងផ្នែកបម្រើអតិថិជនរបស់យើងតាមរយៈលេខ 1800 20 8888 (ឥតគិតថ្លៃ)។

ធនាគារ ព្រីនស៍ ម.ក គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា បានរួមចំណែកផ្តល់សេវាធនាគារ និងហិរញ្ញវត្ថុយ៉ាងទូលំទូលាយ នឹងបំពេញតម្រូវការរបស់បុគ្គល សហគ្រាសធុនតូច និងមធ្យម (SMEs) និងសាជីវកម្មធំ។ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះអភិបាលកិច្ចសាជីវកម្ម ការច្នៃប្រឌិត និងសុខុមាលភាពសហគមន៍ ធនាគារ ព្រីនស៍ ម.ក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេស និងលើកកម្ពស់ការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុ។ ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ២០១៥ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយ ដែលមានឈ្មោះចាស់ថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” ហើយបន្ទាប់មកត្រូវបានប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណធ្វើប្រតិបតិ្តការធនាគារលេខ ធ ៤៦ ពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។ បច្ចុប្បន្នធនាគារ ព្រីនស៍ ម.ក មានសាខាចំនួន៣៦ ដែលស្ថិតនៅតាមបណ្តាខេត្តនិងក្រុងនិងទូអេធីអ៊ឹមចំនួន ៨២ ទីតាំងនៅទូទាំងប្រទេស។

ហ្វតតេ គឺជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យធានារ៉ាប់រងទូទៅ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយចក្ខុវិស័យក្នុងការផ្តល់ការការពារ និងសិទ្ធិអំណាចដល់បុគ្គលគ្រប់រូបក្នុងតំបន់ ដើម្បី អនាគត កាន់តែប្រសើរឡើង ក្រោមពាក្យស្លោក “បុគ្គលម្នាក់អាជីវកម្មមួយ ក្នុងពេលតែមួយ”។

បង្កើតឡើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៩៩ ហ្វតតេ នៅតែផ្តោតសំខាន់ចំពោះបេសកកម្មរបស់ខ្លួន ក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មធានារ៉ាប់រងប្រកបដោយភាពច្នៃប្រឌិត ការកសាងសមត្ថភាពជូននិយោជិត និងរួមចំណែកអភិវឌ្ឍន៍វិស័យធានារ៉ាប់រង ក្នុងទីផ្សារដែលយើងប្រតិបត្តិការ។ ហ្វតតេ គឺជាក្រុមហ៊ុនធានារ៉ាប់រងដ៏ចំណាស់ជាងគេ និងធំជាងគេនៅក្នុងប្រទេស ដែលឈានមុខគេក្នុងទីផ្សារធានារ៉ាប់រងទូទៅ ផ្អែកលើទំហំបុព្វលាភសរុបជាមូលដ្ឋាន និងការធានារ៉ាប់រងអាយុជីវិត ដោយបានធ្វើការការពារដល់បងប្អូនកម្ពុជាជាច្រើនគ្រួសារ។

ការផ្តល់ជូន ទាំងសេវាធានារ៉ាប់រងទូទៅ និងអាយុជីវិតនៅក្នុងប្រទេសកម្ពុជា និងការធានារ៉ាប់រងទូទៅក្នុងប្រទេសឡាវ ក្រុមហ៊ុន ហ្វតតេ គឺជាដៃគូគួរជាទីពេញចិត្តរបស់ក្រុមហ៊ុនធានារ៉ាប់រងអន្តរជាតិជាច្រើន និងជាក្រុមហ៊ុនផ្តល់ដំណោះស្រាយធានារ៉ាប់រងជាក្រុមច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា។

ហ្វតតេ ក៏ជាជម្រើសដ៏ល្អសម្រាប់អាជីពការងារ ជាពិសេសផ្តល់ការលើកទឹកចិត្ត និងជូនរង្វាន់បុគ្គលិកដែលមានស្នាដៃ និងផ្តល់ឱកាសដល់បុគ្គលិកគ្រប់ៗរូបក្នុងការអភិវឌ្ឍអាជីពការងារតាមរយៈវគ្គបណ្តុះបណ្តាលនានាទាំងក្នុង និងក្រៅស្ថាប័ន។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ www.forteinsurance.com