ដោយ : បន្ទាយ
បន្ទាយមានជ័យ : ខេត្តបន្ទាយមានជ័យនៃព្រះរាជាណាចក្រកម្ពុជានិងខេត្ត២របស់សាធារណរដ្ឋសង្គមនិយមវៀតណាមគឺខេត្តវិញឡុងនិងខេត្តដុងថាប នៅភាគខាងត្បូង ព្យាយាមបន្តជាថ្មីឡើងវិញនូវអនុស្សារណៈយោគយល់គ្នា(MOU) ដែលបានអស់សុពលភាពកាលពីឆ្នាំ២០២២ ។
ខេត្តមានសម្ព័ន្ធមេត្រីភាពទាំង៣ ក៏ដូចខេត្តឯទៀតជាច្រើនមានMOU ជាមួយគ្នាយ៉ាងតិចក៏១០ឆ្នាំមកហើយដើម្បីពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ មិត្តភាព សាមគ្គីភាព។
លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានដឹកនាំកិច្ចប្រជុំដូចខាងលើត្រៀមដំណើរទស្សនកិច្ចរបស់គណៈប្រតិភូខេត្តបន្ទាយមានជ័យទៅខេត្តវិញឡុងនិងខេត្តដុងថាប់សាធារណរដ្ឋសង្គមនិយមវៀតណាម។
នេះបើយោងតាមកិច្ចប្រជុំមួយកាលពីថ្ងៃ៩ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យរបស់គណ:អភិបាលខេត្ត និងក៏ពិភាក្សាឆ្លងរបាយការណ៍ត្រៀមចុះអនុស្សារណៈនៃការយោគយល់ជាមួយខេត្តទាំង២ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៥-១៨ ខែមករា ឆ្នាំ២០២៥ នាពេលខាងមុខ ៕