សន្ដិសុខសង្គម

ពន្ធនាគារខេត្តបន្ទាយមានជ័យប្រកាសព្រះរាជក្រឹត្យស្តីពីការបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន១៥នាក់ក្នុងឱកាសទិវាជ័យជម្នះ៧ មករា ឆ្នាំ២០២៥

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧មករា ឆ្នាំ២០២៥នេះ ពន្ធនាគារខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំស្តីពីការបន្ធូរបន្ថយ​ទោសដល់ទណ្ឌិត ៣ខែ ចំនួន១៥ នាក់ (ស្រី២នាក់)។

កម្មវិធីធ្វើឡើងក្រោមអធិបតីភាពលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២​ អ៊ុង​ ស៊ីផាន​ ប្រធានពន្ធនាគារ​ខេត្តបន្ទាយមានជ័យ និងចូលរួមដោយលោកវរសេនីយ៍ឯក ពៅ ខេមរា ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ រួមទាំង​មន្ត្រី​ជំនាញពាក់ព័ន្ធ ។

លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២​ អ៊ុង​ ស៊ីផាន ប្រធានពន្ធនាគារ​ខេត្តបន្ទាយមានជ័យ បានអោយដឹងថា៖ ជនជាប់ឃុំក្នុងពន្ធគារខេត្តបន្ទាយមានជ័យ កំពុងឃុំជាក់ស្តែងមានចំនួនសរុប២.៦៦០នាក់ /ស្រី មានចំនួន ១៥៧នាក់ ជនត្រូវចោទមានចំនួន ៣៤៤នាក់ ស្រី២៧នាក់  ជនជាប់ចោទមានចំនួន៦៤៥នាក់ ស្រី ៣៣នាក់ ពិរុទ្ធជនមានចំនួន១.៣៦៥នាក់ ស្រី ៦៧នាក់៕