ព័ត៌មានជាតិ

ការអនុវត្តវិធានការគន្លឹះទាំង៥ពាក់ព័ន្ធនឹងផែនការភូមិ ឃុំ មានសុវត្ថិភាពជាស្មារតីនៃសន្និបាតការងារឆ្នាំ២០២៤ , ទិស២០២៥ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ

ដោយ : បន្ទាយ

បន្ទាយមានជ័យ : ការអនុវត្តវិធានការគន្លឹះទាំង៥ពាក់ព័ន្ធនឹងផែនការភូមិ ឃុំ មានសុវត្ថិភាពជាស្មារតីនៃសន្និបាតបូកសរុបលទ្ធផលអនុវត្តលើការងារប្រចាំឆ្នាំ២០២៤និងទិស២០២៥ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្តការងារឆ្នាំ២០២៥បន្ត របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានលើកឡើងអំពីការអនុវត្តការងារកន្លងមករបស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងនោះមានការបង្ក្រាបក្មេងទំនើងនិងបង្ក្រាបគ្រឿងញៀន សន្តិសុខសណ្ដាប់ធ្នាប់សង្គម ឬជារួមការអនុវត្តវិធានការគន្លឹះទាំង៥ពាក់ព័ន្ធនឹងផែនការភូមិ ឃុំ មានសុវត្ថិភាព ។

ក្នុងពិធីសន្និបាតថ្ងៃទី២៦ -២៨ ខែ ធ្នូ ឆ្នាំ២០២៤ ដែលមានមន្ត្រីអាជ្ញាធរ សមត្ថកិច្ច អ្នកពាក់ព័ន្ធសំខាន់ៗចូលរួមជាង៥០០នាក់នោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានលើកឡើងអំពីសមិទ្ធផលជាច្រើនដែល រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និង ឃុំ សង្កាត់ អនុវត្តបានកន្លងមកក្នុងរយៈពេល១២ខែ ឆ្នាំ២០២៤ ។ក្នុងនោះ មានហេដ្ឋារចនាសមព័ន្ធមាន ស្ពានផ្លូវ កសិកម្ម សណ្តាប់ធ្នាប់ សង្គម ក្នុងនោះមានក្មេងទំនើង និង អត្រានុគោលដ្ឋានជាដើម។

ក្នុងពិធីបិទសន្និបាត លោកឌិត ទីណា ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យនិងក៏ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការកោតសសើរចំពោះមន្ត្រីរាជការនិងកម្លាំងទាំងគ្រប់ស្ថាប័នក្នុងខេត្តបន្ទាយមានជ័យ ដែលបានខិតខំបម្រើប្រជាពលរដ្ឋ និងការពារសន្តិសុខ សណ្តាប់ធ្នាប់ ធ្វើឲ្យភូមិ ឃុំ មានសុវត្ថិភាពជូនប្រជាពលរដ្ឋអស់កំលាំងកាយចិត្ត។

លោក ឌិត ទីណា ក៏លើកយកបទបញ្ជាយ៉ាងម៉ឺងម៉ាត់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបានចេញពាក់ព័ន្ធនឹងករណីបង្រ្កាបក្មេងទំនើង ហើយបញ្ជាឲ្យចាត់វិធានការឲ្យបានម៉ឺងម៉ាត់គ្មានការលើកលែងចំពោះក្រុមនេះដែលបង្កហិង្សាដាក់គ្នានៅតាមផ្លូវសាធារណៈ តាមសហគមន៍។

ក្នុងនោះលោកប្រធានក្រុមការងារក៏បានលើកយកករណីធ្វើនិងតម្លៃស្រូវ អត្រានុកូលដ្ឋាន  សណ្ដាប់ធ្នាប់ក្នុងសង្គម រហូតរាលដាលដល់បញ្ហាក្រុមប្រឆាំងបានធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិតប្រឆាំងនឹងរាជរដ្ឋាភិបាលជាដើម៕