សន្ដិសុខសង្គម

បុរស២នាក់បានស្លា.ប់ដោយសាររថយន្តបុ.កពេលកំពុងជិះម៉ូតូ

ដោយ៖កំចាយ

កំពត÷ រថយន្តមិនស្គាល់អត្តសញ្ញាណមួយគ្រឿងបានបុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលឲ្យបុរស២នាក់បាត់បង់ជីវិតនៅនឹងកន្លែង។ ហេតុការណ៍នេះបានកើតឡើងនៅលើដងផ្លូវជាតិលេខ៣៣ ក្នុងភូមិអូរច្រនៀង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច នៅយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤។

មន្ត្រីនគរបាលចរាចរណ៍ស្រុកកំពង់ត្រាចបានប្រាប់ឲ្យដឹងថា៖ ជនរងគ្រោះក្នុងករណីខាងលើ រួមមាន ១. ឈ្មោះ ងួន យឿន អាយុ ៥៣ឆ្នាំ, ឈ្មោះ មាស ពៅ អាយុ ៣៣ឆ្នាំ។ ទាំង២នាក់មានទីលំនៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។

ប្រភពដដែលបានរៀបរាប់ថា៖ កាលពីវេលាម៉ោង៩យប់ថ្ងៃទី២២ ខែធ្នូ មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងរវាងរថយន្តនិងម៉ូតូនៅលើដងផ្លូវជាតិលេខ៣៣ ត្រង់ចំណុចគីឡូម៉ែត្រលេខ៣៤ ពេលកំពុងធ្វើដំណើរស្របទិសគ្នា។ មុនគ្រោះថ្នាក់កើតឡើង គេឃើញបុរស២នាក់ជិះម៉ូតូឌុបគ្នាពីលិចទៅកើត និងមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកមកពីក្រោយ រួចបុកពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូដួលដេកលើផ្លូវ ហើយរថយន្តនោះក៏បើកគេចបាត់ភ្លាមៗតែម្តង។ លុះអ្នកជិតខាងចូលទៅជួយ ស្រាប់តែឃើញបុរសទាំង២នាក់បានស្លាប់ទៅហើយ៕