ព័ត៌មានជាតិ

សិស្សនិងគ្រូនៅសាលារៀនផីឆឹងនៃសមាគមខ្មែរ ចិនខេត្តបន្ទាយមានជ័យ ធ្វើបង្អែមនិងសែននំអុី

ដោយ : បន្ទាយ / បន្ទាយមានជ័យ :

សិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូនៅសាលារៀនផីឆឹងនៃសមាគមខ្មែរ ចិនខេត្តបន្ទាយមានជ័យបានចូលរួមធ្វើបង្អែមនិងសែននំអុីកាលពីថ្ងៃទី២១​ ខែធ្នូ ឆ្នាំ២០២៤ ។


យោងអ្នករៀបចំកម្មវិធីអោយដឹងថា: ពិធីបុណ្យសែននំអ៊ីនេះច្រើនធ្វើទ្បើង ដដោយប្រជាពលរដ្ឋខ្មែរដែលជាប់ខ្សែស្រឡាយចិនរួមមាន: ខ្មែរ-ចិនទាជីវ,ខ្មែរ-ចិនកាតាំង,ខ្មែរ-ចិនហៃណាំ,ខ្មែរ-ចិនខិ……។

ចំណែកប្រវត្តិនៃពិធីនេះ អោយដឹងថា : ជាទំនៀមទម្លាប់ដ៏សំខាន់មួយក្នុងចំណោមការសែនព្រេន បួសសួងឧទ្ទិសដូចជា :សែនលោកខែ សែនក្បាលទឹក សែនផ្នូ(ឆេងម៉េង) សែននំចាំង…ដែរ ។


ចំពោះអត្ថន័យនៃការសែននំអ៉ី មានដូចជា :
– តំណាងឱ្យការជួបជុំក្រុមគ្រួសារ
– តំណាងឱ្យ​ ការចេះស្រលាញ់គ្នា​ ​ស្រុះស្រួល​គ្នា​ នៃសមាជិកគ្រួសារ​
-​ តំណាងឱ្យ​ ការទទួលទានដេីម្បី​នាំមកនូវសំណាងល្អ​
– ជាការដាស់តឿនដល់កូនចៅ​ ឆ្នាំថ្មីកេីន​អាយុ​ ១ឆ្នាំ​ទៀត​។


មម្យ៉ាងពិធីនេះក៏ដើម្បីរំលឹកភ្ជាប់និងត្រៀមលក្ខណ:សប្សប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូល​ឆ្នាំ​ថ្មី(ចូល​ឆ្នាំ​ចិន​)​ ដែលកដែលកាន់តែខិតជិតមកដល់ក្នុងពេលឆាប់ៗខាងមុខ​នេះផងដែរ។

លោកស្រីស៊ីម យ៉ារី នាយិកាសាលារៀនផីឆឹង រំលឹកថា : គិតត្រឹមក្នុងត្រីមាសទី១ ឆ្នាំសិក្សា២០២៤-២៥ នេះ សាលាមានសិស្សចំនួន៣១៣នាក់ ។និងបង្រៀនដោយគ្រូជនជាតិខ្មែរនិងជនជាតិចិនមកពីប្រទេសចិន ។


ក្នុងនោះមានថ្នាក់ចំណេះដឹងទូទៅ៦ថ្នាក់ ថ្នាក់ភាសាចិន អង់គ្លេសពេញម៉ោង៦ថ្នាក់ ថ្នាក់ភាសាចិនក្រៅម៉ោង១៥ថ្នាក់ ។
ក៏មានសិស្សអាហារូបករណ៍១០០%និង៥០% ។
ចំនួនសិស្សនេះ បានកើនឡើង១៧% បើប្រៀបធៀបនឹងឆ្នាំសិក្សា២០២៣-២៤ កន្លងមក ៕