សន្ដិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញឆ្មក់បង្ក្រាបទីតាំងគ្រឿងញៀន ជ្រកក្រោមស្លាកភោជនីយដ្ឋាន ហាងតែ: ឃាត់ខ្លួនមនុស្ស៩៣នាក់ ,ថ្នាំញៀនរាប់រយកញ្ចប់

ដោយ : បន្ទាយ
ភ្នំពេញ :នេះជាការអនុវត្តតាមគំរូដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។

មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញអោយដឹងកលាពីថ្ងៃទី០៥ខែធ្នូឆ្នាំ២០២៤ ថា:កាលពីរំលងអាធ្រាត្រថ្ងៃទី០៣ ឈានចូលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងកងអាវុធហត្ថរាជធានីភ្នំពេញ បានឆ្មក់បង្ក្រាបទីតាំងប្រើប្រាស់ប្រាស់គ្រឿងញៀនមួយកន្លែង ដែលជ្រកក្រោមស្លាកភោជនីយដ្ឋាននិងហាងតែ ស្ថិតក្នុង ព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

លោកឧត្តមសេនីយ៍ឯករ័ត្ន ស្រ៊ាង អោយដឹងបន្តថា: កម្លាំងរាជធានីសហការជាមួយមូលដ្ឋានអាវុធខណ្ឌជ្រោយចង្វារ ក្រោមការសម្របសម្រួលពីលេាក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួនជនជាតិ ខ្មែរ ចិន វៀតណាម សរុប ៩៣នាក់ / ស្រី៤៩នាក់ ។


ក្នុងនោះ ក៏បានឆែកឆេររកឃើញនិងរឹបអូសជាមួយថ្នាំញៀនចម្រុះ ជាង៤០០កញ្ចប់ បំពង់ខ្យល់ជាង១០០បំពង់ និងឧបករណ៍ប្រើប្រាស់ឬសេពឬជក់គ្រឿងញៀន មួយចំនួន។

នៅថ្ងៃទី០៦ខែធ្នូ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បាននឹងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនិតិវិធី ៕