ដោយ : បន្ទាយ
សៀមរាប :ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រីស្នំ ចំនួន ០៨នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ព្រំ ចឹក នាយសេនាធិការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រីស្នំ សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រាំសសរនៃអធិការដ្ឋាន នគរបាលស្រុកស្រីស្នំ បានចុះផ្សព្វផ្សាយច្បាប់ និងផលប៉ះពាល់គ្រឿងញៀន ក្មេងទំនើង នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ និងទោសទណ្ឌជូនដំណឹងដល់ពួកគេចំពោះការប្រើប្រាស់អាវុធ មានដាវ កាំបិត ដំបង និងពូថៅ ដែលដាក់ជាប់ខ្លួន នឹងម៉ូតូ ឬ មធ្យោបាយផ្សេងៗ មកសាលារៀន ឬ ដើរលេង និងធ្វើការត្រួតពិនិត្យលើសិស្សមិនចូលរៀន ក្នុងម៉ោងសិក្សា ប្រមូលផ្ដុំគ្នាតាមតូបកាហ្វេ កន្លែងអាហារដ្ឋានផ្សេងៗ ។
ការបង្ហោះម៉ូតូប្រើប្រាស់សុីម៉ាំងបំពងសំឡេងគ្រប់ប្រភេទ និងចែកខិត្តប័ណ្ណពាក់ព័ន្ធគ្រឿងញៀនចំនួន២០០សន្លឹកដល់សិស្សានុសិស្ស នៅសាលាអនុវិទ្យាល័យធ្លក ស្ថិតក្នុងភូមិធ្លក ឃុំត្រាំសរសរ ស្រុកស្រីស្នំ ខេត្តសៀមរាប ដែលមានសិស្សានុសិស្សចូលរួមចំនួន ២៤៤នាក់ ស្រី ១៤៥នាក់ លោកគ្រូ អ្នកគ្រូសរុប ១០នាក់ /ស្រី ០៥នាក់៕