ដោយ : បន្ទាយ
បន្ទាយមានជ័យ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាកាលពីព្រឹកថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២៤ បានអញ្ជើញសម្ពោធសមិទ្ធផលនានានៅតំបន់ អភិវឌ្ឍន៍ បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកបណ្ឌិតប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចមហាបវរ ធិប តី នា យក រដ្ឋមន្ត្រី រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការ ងារ ដោះ ស្រាយនិងអភិវឌ្ឍន៍តំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ បានឱ្យដឹងថា :ពីអតីតកាលមុននេះ ភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ជាតំបន់ដ៏ស្មុគស្មាញមានទាំងជម្លោះដីធ្លី និងការ ចិញ្ចឹមកម្លាំងខុសច្បាប់ពីក្រុមប្រឆាំង ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលថែមទៀតផង។
លោកបានបន្តថា: តំបន់ បឹងជង្រុក និង៦៧១ ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យគឺជាចំណែកនៃទីតាំង ដែលសម្តេចតេជោ ហ៊ុន សែន បានធ្វើប្រទានក ម្ម ជូនគ្រួសារយោធាសមាហរណកម្ម សម្រាប់អាស្រ័យផលតាមខ្លឹមសារ៣យ៉ាងនៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ រួមមាន៖ ១-ការធានាអាយុជីវិត និងរូបកាយ ២-ការធានាអាជីព និងមុខរបរ ៣-ការធានាកម្មសិទ្ធិ ទ្រព្យសម្បត្តិទាំងចលនទ្រព្យ និងអចលនទ្រព្យ។
ប្រវត្តិនៃឈ្មោះបឹងជង្រុកនេះ ត្រូវបានគេហៅតៗគ្នាក្នុងសម័យរំដោះ ប្រទេសពីរបបប្រល័យពូជសាសន៍នាឆ្នាំ១៩៧៩ ខណៈពេលដែលកងទ័ពភាគីរដ្ឋកម្ពុជានិងកងទ័ពវៀតណាមលើកគ្នាវាយកងទ័ពខ្មែរក្រហម ដោយទីតាំង នេះជាកន្លែងជង្រុកស្រូវដ៏ធំមួយ ដែលគេដឹកយកស្រូវពីតំបន់កូនដំរីមកផ្ទុកនៅទីនេះ ដើម្បីផ្គត់ផ្គង់ដល់កងទ័ពខ្មែរក្រហមនៅសមរភូមិមុខ។
ចំណែកតំបន់៦៧១ កើតឡើងក្រោយពេលសមាហរណកម្ម ដែលជាឈ្មោះវរសេនាតូច៦៧១ ចំណុះឱ្យវរសេនាធំ E៦៧ ស្ថិតនៅក្រោមកងពល២១ ដឹកនាំដោយឧត្តមសេនីយ៍ផឹង ផុន ក្នុងពេលដែលឧត្តមសេនីយ៍ សុខ ភាព ត្រូវបានតែងតាំងជាមេបញ្ជាការរងយោធភូមិភាគ៥។
ក្រោយពេលសមាហរណកម្ម ដីធ្លីជាច្រើនកន្លែងនៅក្នុងស្រុកម៉ាឡៃ ត្រូវបានផ្តល់ជូនគ្រួសារយោធាដើម្បីរស់នៅ និងអាស្រ័យផល។ បន្ទាប់ពីទទួលបានដីតាមរយៈការធ្វើប្រទានកម្មនេះ អតីតយោធាសមាហរណកម្មក៏បានឯកភាពគ្នាសម្រេចលក់ដីនេះឱ្យក្រុមហ៊ុន និងបុគ្គលផ្សេងៗតាមរយៈប្រធានអង្គភាពរបស់ខ្លួន ព្រោះតំបន់បឹងជង្រុក និង៦៧១នេះ ជាតំបន់ដែលមានព្រៃប្ញស្សីក្រាស់ៗ ក្នុងដីពោរពេញទៅដោយគ្រាប់មីនកប់រាយប៉ាយ ដោយសារតែជាអតីតទីតាំងសមរភូមិក្ដៅ ទើបគ្រួសារយោធា ដែលទទួលបានដីនៅទីនេះ មិនមករស់នៅ និងអាស្រ័យ ផល នោះទេ ដោយនាំគ្នាសម្រេចលក់ផ្ទាល់ខ្លួនខ្លះ និងលក់រួមគ្នាជាកញ្ចប់តាមរយៈ ប្រធាន អង្គភាព ដើម្បីយកប្រាក់មកដោះស្រាយជីវភាព។
ក្រោយពីទិញដីនោះ ទាំងក្រុមហ៊ុន និងប្រជាពលរដ្ឋ បានធ្វើការឈូសឆាយ កាយក្រវាត់ព្រំ ព័ទ្ធជុំវិញដីរៀងៗខ្លួន និងបានគ្រប់គ្រង កាន់កាប់ អាស្រ័យផលជាប់ រហូត ដោយនៅសេសសល់ មួយចំនួនតូច មិនទាន់បានអាស្រ័យផលនៅឡើយដោយសារទីតាំងដីមានគ្រាប់មីន សំបូរដោយព្រៃ និងមានស្ថានភាពលំបាកក្នុងការធ្វើដំណើរចេញចូល។
ដោយមើលឃើញដំណើរអភិវឌ្ឍប្រទេសកម្ពុជាកាន់តែរឹងមាំ និងរីកចម្រើនឡើង ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល តាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាបានក្លាយជាការមិនពេញចិត្តពីសំណាក់ក្រុមជនអគតិ ដែលមាននិន្នា ឮការប្រឆាំងរាជរដ្ឋាភិបាល ក្រុមនេះមិនខ្វល់ពីសុខទុក្ខប្រជាពលរដ្ឋ ហើយក៏បានឆ្លៀតឱកាស ចូលមកធ្វើចលនាអូសទាញ ញុះញង់បោកប្រាស់ប្រជាពលរដ្ឋមួយក្រុមតូចនៅតំបន់ជាយដែន ដាច់ស្រយាលនេះ ឱ្យធ្លាក់ខ្លួនធ្វើជាអ្នកបម្រើនយោបាយអគតិរបស់ខ្លួនដោយបង្កើតទៅជាបក្សពួក៩ក្រុម និងបន្តធ្វើចលនាអូសទាញបោកប្រាស់ប្រជាពលរដ្ឋពីបណ្តាខេត្តនានារហូតបង្កើតបានជាង ១,០០០ គ្រួសារ ដើម្បីប្រជែងទន្ទ្រានកាន់កាប់ដីធ្លីកម្មសិទ្ធិរបស់អ្នកដទៃបែបអនាធិបតេយ្យនៅតំបន់នេះរៀងៗខ្លួន។
លោកបណ្ឌិតប៉ាន់ខែម ប៊ុនថន បានបន្តថា:ទំនាស់នេះ បានកើតឡើងក្នុងទ្រង់ទ្រាយធំ ចាប់ពីឆ្នាំ២០១០ ដោយមានលេចមុខ មេខ្យល់ ធ្វើសកម្មភាពអូសទាញប្រមូលមនុស្សចូលមកកាន់កាប់ ដោយខុស ច្បាប់ និងបានប្តឹងទាមទារដីទាំងអស់នេះធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយបាន អះ អាង ថាជាដីរបបគោលនយោបាយរបស់អង្គភាពខ្លួន បានបែងចែកឱ្យ ក្រោយ សមា ហរ ណកម្មឆ្នាំ១៩៩៦។ តាមរយៈសកម្មភាព និងចលនាទាំងនេះ បានបង្កើត ជា ប ញ្ហាវិបត្តិវិវាទរ៉ាំរ៉ៃជាង២០ឆ្នាំនៅតំបន់នេះដូចចំណងសម្លាប់មុខ។ ក្នុងជីវភាព បែបអនាធិបតេយ្យកន្លងមកដបសាំង ពូថៅ ដំបង កាំបិតផ្គាក់ ជាសម្ភារៈដោះ ស្រាយ បញ្ហានៅទីនេះ រាល់ពេលឈ្លោះប្រកែកគ្នា ខឹងគ្នា គឺតែងតែវាយគ្នា ឬកាប់ គ្នា គ្មានធម៌មេត្តាក្នុងខ្លួនឡើយ បើវាយ ឬកាប់មនុស្សមិនបាន ក៏តាមទៅវាយ បំបែក ពាងទឹក និងកាប់ចិញ្ច្រាំបំផ្លាញផ្ទះសម្បែងដែរ នៅពេលម្ចាស់រត់គេច ទៅ ពួន ក្នុងព្រៃ។
រាល់ពេលដែលអាជ្ញាធរ ឬសមត្ថកិច្ចចូលមកដោះស្រាយ ក្រុមនេះ តែងតែស្វាគមន៍ដោយដបសាំង និងកាំបិតពូថៅ ហើយថែមទាំងបានចោទ ប្រកាន់ថា សមត្ថកិច្ចនិងអាជ្ញាធរទាំងនោះជា ក្រុមអនាធិបតេយ្យទៅវិញ។
ករណីវិវាទដីធ្លីនៅចំណុចបឹងជង្រុក និង៦៧១ រវាងក្រុមហ៊ុន ឯកជន និងប្រជា ជន ជាម្ចាស់កម្មសិទ្ធិជាមួយក្រុមមេខ្យល់តំណាង ឱ្យប្រជាជន និងជាក្បាល ម៉ា ស៊ីន បញ្ជាពីក្រោយដោយគណបក្សនយោបាយតូចៗ ដែលបម្រើនិន្នាការខ្មោចគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ក៏ដូចជាក្រុមអង្គការសង្គមស៊ីវិល បានអូសទាញប្រជាជនអនាធិបតេយ្យជាច្រើនរយគ្រួសារមករស់នៅនិងបាននាំគ្នាចូលធ្វើសកម្មភាពវាស់វែង បែងចែកដី សាងសង់សំណង់ដូចជា រោង ខ្ទម របង និងទិញលក់ដូរដីយ៉ាងអនាធិបតេយ្យពីមួយថ្ងៃទៅមួយថ្ងៃ ដោយមេខ្លោង និងបក្ខពួកក្រុមអនាធិបតេយ្យទាំងនោះភាគច្រើន មានចរិកកោងកាច និងរារាំងមិនឱ្យម្ចាស់ដីចូលទៅអាស្រ័យផល និងតែងតែធ្វើសកម្មភាព ទប់ស្កាត់ រារាំងមិនឱ្យសមត្ថកិច្ច និងក្រុមការងារចម្រុះថ្នាក់ខេត្ត ស្រុក ឃុំ ភូមិ ចុះរកដំណោះ ស្រាយដល់ពួកគាត់នៅលើទីតាំងដីឡើយ ព្រមទាំងកាន់កាប់លើ ទីតាំងដីកម្មសិទ្ធិរបស់អ្នកដទៃដោយ ខុសច្បាប់តាមរយៈការផ្តល់ដីឡូតិ៍ក្នុងទំហំ ៣០x៥០ ម៉ែត្រ តម្លៃចាប់ពី៥០០ដុល្លាឡើង និងខ្លះទៀតមិនគិតថ្លៃ តាមស្ថានភាពជាក់ស្តែង ទាំងដែលក្រុមមេខ្យល់ទាំងនេះ មិនមានឈ្មោះក្នុង បញ្ជីរបបគោលនយោ បាយនៅតំបន់នេះឡើយ។
ករណីវិវាទដីធ្លី ដែលមានភាពស្មុគស្មាញ ចម្រូងចម្រាស ដោះស្រាយមិនចេញ អូសបន្លាយពេលវេលារហូតអស់ជាង២០ឆ្នាំ និងស្ទើរក្លាយជាតំបន់អបគមន៍ សូម្បីសមត្ថកិច្ច ឬអាជ្ញាធរចូលទៅកាន់តំបន់នេះក៏ត្រូវបានរារាំងដោយកាំបិត ពូថៅ ដបសាំង ដែលបង្ខំឱ្យសមត្ថកិច្ច និងអាជ្ញាធរត្រូវបង្ខំចិត្តដកថយចៀស វាងការប៉ះទង្គិចគ្នា។ ស្ថានភាពក្នុងតំបន់នេះ គឺមិនមានផ្លូវធ្វើដំណើរងាយស្រួលទេ មធ្យោបាយ ដែលអាចធ្វើដំណើរបានគឺមានតែថ្មើរជើង គោយន្ត និងត្រាក់ទ័រ។ ទីតាំងនេះ គ្មានមណ្ឌលសុខភាព គ្មានសាលារៀន គ្មានប្រព័ន្ធទឹកភ្លើង គ្មានវត្តអារាម ។ល។ ហើយគ្មានកម្មវិធីអាពាហ៍ពិពាហ៍ផ្លូវការណាមួយកើតឡើងនោះទេ។ នៅរដូវវស្សាទីតាំងនេះ ត្រូវទទួលរងទឹកជំនន់លិចលង់កាត់ដាច់ផ្លូវ ចំណុចខ្លះទឹកជន់ឡើងត្រឹមកក៏មាន។
លោក ប៉ាន់ ខែមប៊ុនថន បានឱ្យដឹងដែរថា :ពីដំបូងវិវាទដីធ្លីនៅចំណុច៦៧១ និង ចំណុចបឹងជង្រុក មានតំណាងដឹកនាំចំនួន២ក្រុមតែប៉ុណ្ណោះ ប៉ុន្តែក្រោយមក ក្រុម តំណាងទាំងអស់នេះ បានបំបែកទៅជាច្រើនក្រុម ហើយក្រុមតំណាងទាំងនេះ បានប្រែក្លាយរូបភាពវិវាទដីធ្លីនៅទីនេះ ពីសទៅខ្មៅ មានចរិកលក្ខណៈជានយោបាយដោយបានដើរប្តឹងទៅស្ថាប័នថ្នាក់ជាតិរួមមាន ក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ អាជ្ញាធរជាតិដោះស្រាយ ទំនាស់ ដីធ្លី គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងថ្នាក់ដឹកនាំមួយចំនួនទៀត ដោយពួកគាត់ប្តឹងសុំអន្តរាគមន៍ ឱ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ ដោះស្រាយប្រគល់ដីជូនពួកគាត់ក្នុង០១គ្រួសារ ដីលំនៅដ្ឋានទំហំ ៣០ម៉ែត្រx៥០ម៉ែត្រ និងដីកសិកម្មទំហំ ៥ហិកតា ដោយអះ អាង ថា ជាដីរបបរបស់ពួកគាត់ទាំងអស់គ្នា។
ចំណែកភាគីម្ចាស់ដីក៏បានប្តឹង តំណាង មួយ ចំនួនទៅតុលាការ ដើម្បីឲ្យជួយដោះស្រាយ និងចាត់ការតាមនីតិវិធី ផងដែរ ប៉ុន្តែនៅពេលតុលាការកោះហៅម្តងៗ ក្រុមតំណាងទាំងនោះតែង តែកៀរ គរ បងប្អូនជាច្រើនឡើងទៅធ្វើការតវ៉ានៅមុខសាលាខេត្ត និងមុខសាលាដំបូង ខេត្ត គ្រប់លើក។
ដោយសារតែផលប្រយោជន៍ ដោយសារតែកើតចំណេញពីការបង្កើតឱ្យមានវិវាទដីធ្លីនៅទីនេះ តំណាងទាំងនោះមានបញ្ហាបែកបាក់ផ្ទៃក្នុង និងបានបំបែកទៅជាច្រើនក្រុមទៀត ដោយក្រុមនីមួយៗ សុទ្ធតែមានតំណាងរៀងៗខ្លួន បានខំអូសទាញបក្ខពួក និងបងប្អូនប្រជាពលរដ្ឋមកពីតំបន់ផ្សេងៗពីមួយថ្ងៃ ទៅមួយថ្ងៃ កាន់តែរីករាលដាលខ្លាំងទៅៗ ចូលធ្វើសកម្មភាពពង្រីកការ រំលោភចូលកាន់កាប់ដីរបស់ក្រុមហ៊ុន និងដីរបស់ប្រជាពលរដ្ឋផ្សេងៗជាច្រើនទៀតអស់ទាំងស្រុងថែមទាំងបានរត់ការដើរប្តឹងសុំអន្តរាគមន៍ពីក្រសួង ស្ថាប័ន សមាជិកក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ សហគមជនពិការអង្គរ និងអាជ្ញាធរដែនដីឱ្យជួយ ដោះ ស្រាយផងដែរ។ លើសពីនេះក្រុមតំណាងទាំងអស់នោះ បានដឹកនាំកម្លាំង និង បក្ខ ពួករបស់ខ្លួនឡើងទៅភ្នំពេញដើម្បីធ្វើបាតុកម្មតវ៉ារឿងដីធ្លី និងចូលរួម ធ្វើបាតុ កម្មជាមួយគណបក្សនយោបាយប្រឆាំងនឹងរាជរដ្ឋាភិបាលកន្លងមក ក្នុងនោះរដ្ឋ បាលខេត្តបន្ទាយមានជ័យ ក៏ធ្លាប់បានចាត់មន្ត្រីឡើងទៅទទួលពួកគាត់ពី រាជធានី ភ្នំពេញ ដើម្បីយកមកដោះស្រាយនៅថ្នាក់ខេត្តវិញផងដែរ។
ក្រោយមកចន្លោះឆ្នាំ២០០០ ដល់២០០២ ក្រុមអ្នកទទួលបានសិទ្ធិកាន់ កាប់ដី បន្ត ពីគ្រួសារយោធា ដែលទទួលបានពីការទិញ ក៏ធ្វើការកាប់ឆ្ការឈូសឆាយ សម្អាត ដី និងដោះមីនបានដោយដុំៗ ដើម្បីយកដីអាស្រ័យផល ស្រាប់តែលេចចេញ មនុស្ស មួយក្រុមមានចំនួនជាង ២០០គ្រួសារ មកតាំងខ្លួនជាអតីតគ្រួសារយោធា សមាហរណកម្ម លើកគ្នាចូលមកសង់ខ្ទម សង់រោង កាន់កាប់លើទីតាំងដី ដែល បាន សម្អាតរួច ហើយក៏កើតជាជម្លោះប្តឹងគ្នាចាប់ពីពេលនោះមក។
ក្នុងពេលមាន ជម្លោះប្តឹងគ្នានោះក៏មានការលូកដៃចូល ពីក្រុមអ្នកនយោបាយមួយចំនួន ក្នុងជួរ ក្បាលម៉ាស៊ីននៃខ្មោចគណបក្ស សម រង្ស៊ី និងអតីតគណបក្សសង្គ្រោះ ជាតិ ជា បន្ត បន្ទាប់ ព្រមជាមួយក្រុមជនខិលខូចមួយចំនួនទៀតនៅពីក្រោយក្រុម ចូលមក ទន្ទ្រាន ដីគេនេះ ដើម្បីផលប្រយោជន៍។ ចំនួនមនុស្សក៏ចេះតែកើនឡើងៗ ជាបន្ត បន្ទាប់ ទោះបីជាក្រុមម្ចាស់ដី ទទួលបានការកាត់ក្តីសម្រេចឱ្យឈ្នះពីតុលាការ យ៉ាង ណាក៏ដោយ ក៏ទទួលបានត្រឹមតែសាលក្រមសម្រេច ដែលជាក្រដាស់មួយ សន្លឹកប៉ុណ្ណោះ ប៉ុន្តែមិនអាចចូលទៅកាន់កាប់ដី ឬក៏អាស្រ័យផលបានឡើយ ព្រោះក្រុមចូលមកទន្ទ្រានមិនព្រមរើចេញនោះទេ។
រហូតមកដល់ឆ្នាំ២០១២ ចំនួនមនុស្សចេះតែកើនឡើងបន្ថែមហើយទំហំវាទ ទី យក ដីកាន់កាប់ពីក្រុមអ្នកទន្រ្ទានក៏កាន់តែរីកធំជាងមុន។ គួរឱ្យកត់សម្គាល់នៅ ក្នុង ឆ្នាំ២០១៣ ប្រជាជនជាច្រើននៅទីនេះរួមជាមួយមេខ្យល់ទាំង៩នាក់ ត្រូវបាន ខ្មោចគណបក្សសង្គ្រោះជាតិ អូសទាញនាំឡើងមកភ្នំពេញ ដោយកុហកថាយកញតិ្ត មកដាក់នៅរដ្ឋសភា ប៉ុន្តែពេលមកដល់ភ្នំពេញពួកគេក៏រុញឱ្យចូលរួមបាតុកម្ម ប្រឆាំងរាជរដ្ឋាភិបាល នៅវត្តស្ទឹងមានជ័យ និងទីលានប្រជាធិបតេយ្យ ដូចដែលបានដឹងកន្លងមកហើយនូវករណីដុតឡានរបស់កងរាជអាវុធហត្ថ។ល។
ហើយ ក្រុមនេះក៏ត្រូវបានគេរៀបចំឱ្យស្នាក់នៅក្នុងវត្តស្ទឹងមានជ័យតែម្តង។ ក្នុងពេលដែលបាតុកម្ម និងពេលស្នាក់នៅវត្តស្ទឹងមានជ័យ ទណ្ឌិត សម រង្ស៊ី ផ្ទាល់បាន ប្រកាសប្រាប់ទៅអ្នកបឹងជង្រុក និង៦៧១ ថា បើគេផ្តួលរលំរាជរដ្ឋាភិបាលបានគេនឹងកាត់ដីដែលកំពុងមានជម្លោះនោះឱ្យក្រុមនេះតែម្តង។ មេខ្មោចគណបក្សប្រឆាំងក្បត់ជាតិរូបនោះ ក៏បានបំផុសឱ្យអ្នកដែលបានទៅចូលរួមបាតុកម្មទាំងនោះ ពេលត្រឡប់ទៅវិញកៀរគរមនុស្សឱ្យចូលមកកាន់កាប់ដីនៅបឹងជង្រុក និង៦៧១នេះ ឱ្យបានបន្ថែមទៀត បើបានអ្នកដៃឆៅ និងសាហាវៗកាន់តែល្អ ដើម្បីជាកម្លាំងរឹងមាំយកប្រៀបលើក្រុមម្ចាស់ដី និងអាជ្ញាធរ។
ប្រភពនៃធនធានបាតុករនៅពេលនោះគឺមួយចំនួនធំចេញពីទីនេះ (ទីតាំងវិវាទបឹងជង្រុក) ហើយក៏ជាក្បាលម៉ាស៊ីនក្នុងការរៀបចំនៅទីនេះផងដែរ។
បន្ទាប់ពីបានទទួលបានការបំពាក់បំប៉ននៅវត្តស្ទឹងមានជ័យ រួចមក ក្រុមមេខ្យល់ នៅទីនេះបានវិលត្រលប់មកវិញ ដើម្បីបង្កើតកម្លាំងបន្ថែមទៀត ដោយបានកៀរ គរមនុស្សពីខេត្តតាកែវ ព្រៃវែង បាត់ដំបង ពិសេសគឺខេត្តពោធិ៍សាត់ ឱ្យមករស់ នៅ ទីនេះចាប់ពី២០០គ្រួសារ ឈានឡើងរហូតដល់ជាង ១,២០០គ្រួសារ ហើយ នយោបាយទុច្ចរិតនៃខ្មោចគណបក្សប្រឆាំង បានបូកនូវសាច់រឿងនៅទីនេះរៀបចំឱ្យក្លាយជាវិវាទដីធ្លី តែធាតុពិតគឺគេបានលួចបង្កើតកម្លាំងខុសច្បាប់នៅទីនេះ ដើម្បីគាំទ្រនយោបាយទុច្ចរិត។ គេបានបោកប្រាស់ ដោយប្រើប្រាស់ឈ្មោះថ្នាក់ដឹក នាំមួយចំនួនមកធ្វើជាខែល ជារនាំងនៅក្នុងការកាងរឿងឱ្យគេនៅទីនេះ ធ្វើឱ្យអាជ្ញាធរខេត្តជួបការលំបាកយ៉ាងខ្លាំងនៅក្នុងការដោះស្រាយ។
កត្តា ដែលនាំឱ្យជម្លោះនៅបឹងជង្រុកដោះស្រាយមិនចេះចប់គឺមាន២(ពីរ) ១) ការចិញ្ចឹមចលនាពីជនខិលខូច ២) កត្តានយោបាយ។ រូបភាពពីខាងក្រៅមើល ឃើញ ថាជាទំនាស់ដីធ្លី តែពីខាងក្នុងគឺជាការពង្វក់ដើម្បីបង្កើតកម្លាំងខុសច្បាប់ ផ្ដួលរលំរដ្ឋាភិបាលស្របច្បាប់។
ករណីវិវាទខាងលើនេះ មានសន្ទុះខ្លាំងក្នុងចន្លោះឆ្នាំ២០១៨ ដល់ឆ្នាំ២០២០។ ដោយ មានសេចក្តីយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកលើបងប្អូនប្រជាពលរដ្ឋរស់នៅក្នុង ខេត្តបន្ទាយមានជ័យទាំងមូល ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស និងដោយ ពិនិត្យឃើញថាករណីវិវាទដីនេះ មានទ្រង់ទ្រាយធំ និងមានចរិកលក្ខណៈគួបផ្សំ រឿង នយោបាយសម្តេចតេជោ បានចាត់តាំង លោក ប៉ាន់ ខែមប៊ុនថន ក្នុងនាមជា តំណាង សម្តេចតេជោ ដឹកនាំក្រុមការងារមួយក្រុមក្នុងខុទ្ទកាល័យ ចុះសហការ ដោះ ស្រា យ បន្ទាន់ ជាមួយក្រុមការងាររដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងជម្លោះដីធ្លី ដ៏រាំ រ៉ៃ និងស្មុគស្មាញ ដែលមានការរៀបចំផែនការយុទ្ធសាស្ត្របែបនយោបាយ អបគមន៍ទឹកដី ចាក់ស្រេះដោយល្បិចខ្ពស់ ការឆបោក និងអាណាធិបតេយ្យ អស់រយៈពេលជាង២០ឆ្នាំកន្លងមកនេះ។
នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ក្រុមការងារបានចាប់ផ្តើម ចុះធ្វើការស្រាវជ្រាវ ប្រមូលព័ត៌មាន និងសម្របសម្រួលដោះស្រាយផ្ទាល់ដល់ទីតាំងដីនៅចំណុចបឹងជង្រុក និង៦៧១ ទន្ទឹមនឹងបញ្ហាប្រឈមខ្លាំង ដោយសារស្ថានភាពទឹកជំនន់លិចផ្តាច់ផ្លូវច្រក ចេញចូលទៅទីតាំងដីទំនាស់ ហើយក្រុមការងារត្រូវបង្ខំចិត្តហែលឆ្លងកាត់ទឹកហូរ និងដើរដោយថ្មើរជើងទៅជួបដោះស្រាយជាមួយប្រជាពលរដ្ឋផ្ទាល់ និងតំណាងនៅលើទីតាំងដីវិវាទ ជាក់ស្តែង ទាំងខោអាវនៅជាប់ខ្លួនសើមជាប់ពេញមួយថ្ងៃៗ។ ថ្ងៃបន្ទាប់ ក្រុមការងារបានចុះធ្វើការស្រាវជ្រាវ ដែលពេលនោះតំបន់នេះ ពោរពេញដោយគ្រាប់មីនមិនទាន់ផ្ទុះ ចំណែកឯផ្លូវចូលទាំងអស់ គឺត្រូវបានកាត់ផ្ដាច់មិនអនុញ្ញាតឱ្យមានយានយន្ត ណាចូលចុះ និង ពុំមានផ្លូវណាចូលរួចនោះទេ។ ស្ថានភាព ដែលធ្ងន់ធ្ងរជាងទៅទៀតនោះ គឺស្របពេលនឹងមានទឹកជន់ជាខ្លាំង កន្លែងខ្លះទឹកត្រឹមក ក៏មាន ត្រឹមច្រមុះក៏មាន ដែលតម្រូវឱ្យក្រុមការងារដាច់ខាតត្រូវតែបន្តហែលទឹកដើម្បីចូលទៅដល់គោលដៅ ស្វែងរកឬសគល់នៃហេតុផល។ ផ្លូវធ្វើដំណើរទាំងអស់ត្រូវបានកាត់ផ្ដាច់ដោយទឹកជន់លិច ហើយម៉ូតូ កង់ និងយានយន្តត្រូវផ្ញើនៅផ្លូវជាតិទាំងអស់។
ស្ថិតក្នុងស្ថានភាពភូមិសាស្ត្រដ៏គួរឱ្យសង្វេគ ដោយសារជម្លោះដីធ្លីដ៏រាំរ៉ៃ តំបន់នេះក្លាយជាតំបន់អនាធិបតេយ្យ ដែលអាជ្ញាធរមិនអាចលូកដៃមកអភិវឌ្ឍបាន ហើយបងប្អូននៅតំបន់នេះ បានខ្ជះខ្ជាយពេលវេលាឱ្យរសាត់អស់ជាង ២០ឆ្នាំ មកហើយ ធ្វើឱ្យប្រជាជនមិនចេះអក្សរ គ្មានការរស់នៅល្អប្រសើរ បាត់បង់ឱកាសអភិវឌ្ឍន៍ បើយើងប្រៀបធៀប និងសម្លឹងមើលភូមិឋានតំបន់នានានៅទូទាំងប្រទេសកម្ពុជា បាននិងកំពុងដំណើរការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រជាជនមានជីវភាពធូធារ និងសុខសុវត្ថិភាព។ ក្រុមការងារបានប្ដេជ្ញា និងសំណូមពរយ៉ាងទទូចជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមស្វែងរកដំណោះស្រាយឈ្នះឈ្នះ និងប្ដេជ្ញាធ្វើការអភិវឌ្ឍភូមិឋាននេះឱ្យក្លាយជាភូមិគំរូមួយនៅពេលខាងមុខ។
តាមរយៈយុទ្ធសាស្ត្រដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាពេលនោះក្រុមការងាររបស់ លោក ប៉ាន់ ខែមប៊ុនថន បានប្រើប្រាស់រយៈពេល១២ថ្ងៃគត់ ដើម្បីបញ្ចប់ទំនាស់ ទាំងស្រុង ហើយគូភាគីជម្លោះប្រែក្លាយជាមិត្ត ជាបងប្អូន ជាគ្រួសារនឹងគ្នាឡើង វិញ។
ដោយទឹកចិត្តប្រកបដោយព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេ ជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បន្ទាប់ពីបានបានដឹងថា ប្រជាជននៅតំបន់នេះ មានការលំបាកនិងខ្វះខាតជាច្រើនឆ្នាំមកហើយ និងបានលង់ខ្លួនចាញ់ ឧបាយកល របស់ខ្មោចបក្សប្រឆាំងផងនោះ សម្ដេចទាំងទ្វេរ មានបំណងឱ្យបងប្អូនប្រជាពលរដ្ឋនៅទីនេះរស់នៅក្រោមម្លប់សន្តិភាពតាមរយៈការអភិវឌ្ឍប្រែក្លាយការលំបាកនានាទៅជាតំបន់អភិវឌ្ឍន៍ដ៏សម្បូរបែបដូចបច្ចុប្បន្ននេះ។
ក្រោយពីទីតាំងដីទំនាស់នេះត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ លោក យ៉ាង គឹមហ៊ុយ ទីប្រឹក្សាសម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា និងលោកស្រី យូ មួយគា ជាម្ចាស់កម្មសិទ្ធិដីនៅទីនេះមួយចំណែក បានបរិច្ចាគដីទំហំប្រមាណ ៣០៤ហិកតា គោរពជូន សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយសារឃើញក្រុមការងារយើងធ្វើសព្វបែបយ៉ាង ដោយគុណធម៌ ដើម្បីប្រជាពលរដ្ឋ និងមានមនោសញ្ចេតនា គោរពស្រលាញ់ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាទីបំផុត សម្រាប់ធ្វើជាអំណោយ និងរៀបចំជាភូមិជូនបងប្អូនប្រជាពលរដ្ឋដែលបានព្រមព្រៀងបញ្ចប់ទំនាស់ទាំងអស់។ ក្រោយដីតំបន់នោះត្រូវបានដោះស្រាយបញ្ចប់ គូភាគីដែលជាម្ចាស់ដីទាំងអស់បានទទួលដីរបស់ខ្លួនវិញ និងបានចូលគ្រប់គ្រង កាន់កាប់ អាស្រ័យផល ហើយបានចុះបញ្ជីទទួលបានកម្មសិទ្ធិស្របច្បាប់រៀងៗខ្លួនរួចរាល់។
យោងប្រកាសលេខ ៣១៨៧ប្រក ចុះថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ភូមិបឹងជង្រុកតេជោ ឈ្នះឈ្នះ ត្រូវបានបង្កើតឡើងដោយបំបែកចេញពីភូមិទួលប្រាសាទ នៃឃុំទួល ពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ដោយមានព្រំប្រទល់៖ ខាងជើង និង ខាងលិច ជាប់នឹងភូមិទួលប្រាសាទ ឃុំទួលពង្រ, ខាងត្បូងជាប់នឹងភូមិស្រឡៅជ្រុំ និងភូមិអូរកេស ឃុំទួលពង្រ, ខាងកើត ជាប់នឹងភូមិបឹងឈូក និងភូមិរស្មីមានជ័យ ឃុំទួលពង្រ និងភូមិបឹងជង្រុកតេជោឈ្នះឈ្នះបច្ចុប្បន្នមានប្រជាជន សរុបចំនួន ៤,២៦៨នាក់ ស្រី ២,១៦៦នាក់ ស្មើនឹង ១,២១៧គ្រួសារ។
បន្ទាប់ពីភូមិនេះបានបង្កើតឡើង ដីឡូតិ៍ លំនៅដ្ឋាន ប្លង់កម្មសិទ្ធិនានាត្រូវបានរៀប ចំជូន បងប្រជាពលរដ្ឋទាំងអស់ អមជាមួយដំណើរការកសាងហេដ្ឋា រចនាសម្ព័ន្ធ ដែល មានផ្លូវខ្វាត់ខ្វែង ប្រព័ន្ធធារាសាស្រ្តគ្រប់ច្រកល្ហក។ បច្ចុប្បន្នក្រុមការងារ ដោះ ស្រាយ និងអភិវឌ្ឍន៍តំបន់បឹងជង្រុកតេជោឈ្នះឈ្នះ បាននិងកំពុងបន្តសហការជាមួយក្រុមការងារចម្រុះថ្នាក់ខេត្ត ធ្វើការរៀបចំអភិវឌ្ឍន៍ភូមិបឹងជង្រុក តេជោ ឈ្នះ ឈ្នះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ដោយមានលោកយ៉ាង គឹមហ៊ុយ ទីប្រឹក្សាសម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា និងភរិយា ព្រមទាំងបុត្រ ជាម្ចាស់ជំនួយ។
សមិទ្ធផលសំខាន់ៗជាច្រើន បានស្ថាបនារួចរាល់ និងកំពុងកើតឡើងជាបន្តបន្ទាប់ដូចខាងក្រោម៖
១-សាលារៀន ចំនួន០២ខ្នង ស្មើនឹង១២បន្ទប់ និងទីចាត់ការ ០១ខ្នង ២-មណ្ឌលសុខភាព ចំនួន ០១ខ្នង ៣-ទីស្នាក់ការកាកបាទក្រហមកម្ពុជា ចំនួន ០១ខ្នង ៤-ទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល ចំនួន ០១ខ្នង ៥-ទីស្នាក់ការកងរាជអាវុធហត្ថ ចំនួន ០១ខ្នង ៦-ទីស្នាក់ការភូមិបឹងជង្រុកតេជោឈ្នះ ឈ្នះ ចំនួន ០១ខ្នង ៧-ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ចំនួន ០១ខ្នង ៨-ទីស្នាក់ការសម្ពន្ធយុវជនស្រលាញ់សន្តិភាព ចំនួន ០១ខ្នង ៩-អាស្រមអាយុវែង លោកតាគង់ លោកយាយសម ចំនួន ០១ខ្នង ១០-ស្រះទឹកទំហំជាង ៦ហិកតា ១១-ខ្លោងទ្វារភូមិបឹងជង្រុកតេជោឈ្នះ ឈ្នះ ១២-ផ្លូវខ្វាត់ខ្វែងក្នុងភូមិ ក្រាលដោយថ្មភ្នំសរុបប្រវែង ៥៧,៣២០ម៉ែត្រ ១៣-ផ្លូវចាក់បេតុងជុំវិញតំបន់រដ្ឋបាលទទឹង ១០ម៉ែត្រ កម្រាស់ ០.
១៥ម៉ែត្រ និងរៀបចំដាក់ប្រព័ន្ធលូសរុបប្រវែង ៤,០១៥ម៉ែត្រ ១៤-ប្រព័ន្ធលូគ្រប់ខ្សែផ្លូវកាត់ទទឹងក្នុងតំបន់អភិវឌ្ឍន៍ទាំងមូល និងរ៉ឺហ្គែរ ១៣៥កន្លែង ១៥-លូប្រអប់មេ រំដោះទឹក ០៧កន្លែង ១៦-សួនច្បារបំពាក់ដោយឧបករណ៍ហាត់ប្រាណ និងសួនកុមារសាធារណៈ ០៤កន្លែង ១៧-ទីតាំងចុះចតឧទ្ធម្ភាគចក្រ ០៣កន្លែង ១៨-ស្លាកគណបក្សប្រជាជនកម្ពុជាតាំងលម្អបង្ហាញគ្រប់តាមដងផ្លូវ ១៩-ដាំដើមក្ងោកលម្អគ្រប់តាមដងផ្លូវ ២០-ចាក់បេតុងផ្លូវចូលសាលារៀន ចាក់សាបទីធ្លាសាលារៀន និងទីធ្លាអគាររដ្ឋបាលនានា ២១-លំនៅដ្ឋានតេជោឈ្នះឈ្នះ ជូនជូនពិការដែលជាមេក្រុមចំនួន៩នាក់ ម្នាក់ ១ខ្នងថវិកាចំណាយសរុបក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ ឈ្នះ ១៥លានដុល្លាប្លាយសរអានិងការបន្តអភិវឌ្ឍន៍ជាបន្តបន្ទាប់តាមជាក់ស្តែងតាម ពេលវេលាវិវត្តន៍៕