ដោយ : បន្ទាយ
បន្ទាយមានជ័យ :នៅថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២៤ នៅសាលប្រជុំ (ធំ) សាលាខេត្តបន្ទាយមានជ័យ មានពិធីសំណេះសំណាលនិងចែកសៀវភៅសីលរតនៈជាធម្មទានរបស់សម្តេចធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដល់គ្រូបង្រៀននិងគ្រូពេទ្យនៅទូទាំងក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោកហង្ស ចន្ទវរៈ ជំនួយការសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត តំណាងលោកអ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួម និងមានប្រធាន អនុប្រធានមន្ទីរអយក មន្ទីរសុខាភិបាល មន្ទីរ មេបញ្ជាការរងបញ្ជារការដ្ឋាន ស្នងការរង ប្រធាន អនុប្រធានការិយាល័យនិងលោកគ្រូ អ្នកគ្រូទូទាំងក្រុងសិរីសោភ័ណចំនួន៩៧៦នាក់ គ្រូពេទ្យក្នុងក្រុងនិងប្រធានមន្ទីរពេទ្យ ការិយាល័យសុខាភិបាលស្រុកក្រុងប្រតិបត្តិទូទាំងខេត្ត ចំនួន ២០០នាក់ សរុប១.១៨៦នាក់ ។
លោកខឹម តាំងស៊ុន អនុប្រធានមន្ទរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យអោយដឹងថា: នៅខេត្តបន្ទាយមានជ័យមានគ្រឹ:ស្ថានសិក្សាសាធារណ:ចំណេះទូទៅ៨២១កន្លែង មានសិស្សចំនួន១៦៧.០០៨នាក់ / ស្រី៨៤.១០៦នាក់ ។ ក្នុងនោះ មានក្របខ័ណ្ឌមន្ត្រីអប់រំចំនួន៥.៩៤៨នាក់់/ ២.៩៣៥នាក់.។ នេះមិនគិតនូវគ្រូជាប់កិច្ចសន្យាចំនួន៧៧០នាក់ផងទេ ។
បូគ្គលិកអប់រំផ្ទេរទៅចំណុះរដ្ឋបាលស្រុកកក្រុងចំនួន៣.៦១៩នាក់ ។មានគ្រឹ:ស្ថានសិក្សាឯកជនចំណេះទូទៅ១៥៨កន្លែង មានសិស្សចំនួន១៦៧.០០៨នាក់ / ស្រី៨៤.១០៦នាក់ ។ មានសិស្សសរុប២៨.៥១៣នាក់/ ស្រី១៣.៩២០នាក់ ។
វិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស ២កន្លែង មានសិស្ស២៧៧នាក់ / ស្រី១៤៧នាក់ ។និងគ្រឹះស្ថានឧត្តមរសិក្សា ៤កន្លែង មាននិស្សិតសរុប៨.០៣១នាក់/ ស្រី៤.៧៨៥នាក់ ។មានបុគ្គលិកបម្រើការ១៩៥នាក់/ ស្រី ៦៤នាក់ ។
ក្នុងនោះ លទ្ធផលប្រឡងសិស្សពូកែថ្នាក់ជាតិ ផ្នែកមធ្យមសិក្សាទុតិយភូមិ សិស្សឈ្មោះប៉ោយចារ ផានិត ភេទប្រុស នៅវិទ្យាល័យរោងគោ បានចំណាត់ថ្នាក់លេខ១ មេដាយមាស លើវិញ្ញាសារអក្សរសិល្ប៍ខ្មែរថ្នាក់ទី១៣។ឯលទ្ធផលប្រលងសញ្ញាប័ត្រមធមសិក្សាទុតិយភូមិឆ្នាំ២០២៤ បេក្ខជនប្រឡងជាប់ចំនួន៤.៨៣៩នាក់ / ស្រី២/.៩៤៨នាក់ ស្មើនឹង៧៩,១១% / ស្រី៨៣,៨៧% ។ ក្នុងនោះនិទ្ទេសA ចំនួន៧៤នាក់/ ស្រី៤៦នាក់ ។
នាឱកាសនោះលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតហង្ស ច័ន្ទវរៈ ជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានាមថ្លែងបានចែករំលែកចំណេះដឹងនូវបទពិសោធន៍ ចំណេះដឹងនិងចំណេះធ្វើ(ជំនាញ) ក៏ដូចជាសុចនាករក្នុងបច្ចុប្បន្នភាពដែលមានអត្ថន័យឬខ្លឹមសារនិងអត្ថរសឬគំនិតអប់រំមួយចំនួនសម្រាប់ជាពុទ្ធិ ជាទុននិងជាតម្រាយផ្លូវជូនគ្រូបង្រៀននិងគ្រូពេទ្យសម្រាប់យកទៅប្រើប្រាសនិងច្នៃក្នុងជីវភាពនៃការរស់នៅ និងប្រកបវិជ្ជាជីវ:ជំនាញក្នុងការងារប្រចាំថ្ងៃ។
បើតាមលោក ហង្ស ច័ន្ទវរៈ គោលបំណងនៃការចែកសៀវភៅអាន”សីលរតនៈ” ទាំងនេះគឺដើម្បីពង្រឹងសុជីវធម៌ សីលធម៌ គុណធម៌ សម្បជ្ជ:ញ្ញ:ឬការភ្ញាករលឹកប្រកបដោយការទទួលខួលខុសត្រូវ មនសិកាឬការយកចិត្តទុកដាក់ជូនដល់លោកគ្រូ អ្នកគ្រូ សាស្ត្រចារ្យ លោកគ្រូ អ្នកគ្រូពេទ្យ និងលោក លោកស្រីវេជ្ជបណ្ឌិតទាំងឡាយ ៕