ព័ត៌មានជាតិ

សមាជិកគណៈកម្មាធិការនាយកក្លិបអ្នកកាសែតកម្ពុជាចូលរួមពិធីបើកសន្និសីទទីភ្នាក់ងារទេសចរណ៍អន្តរជាតិ២០២៤ នៅទីក្រុងឆុងឈីង ប្រទេសចិន

ដោយ : បន្ទាយ

ភ្នុំពេញ ៖ កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២៤  លោក នៅ សុភ័ស្ស និងកញ្ញា យ៉ាន់ លីណា សមាជិកគណៈកម្មាធិការនាយកក្លិបអ្នកកាសែតកម្ពុជា បានចូលរួមពិធីបើកសន្និសីទទីភ្នាក់ងារទេសចរណ៍អន្តរជាតិ ២០២៤ ដែលរៀបចំឡើងនៅទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន។

សន្និសីទនេះ រៀបចំឡើងដោយក្រសួងវប្បធម៌ និងទេសចរណ៍នៃប្រទេសចិន ជាមួយគណៈកម្មការវប្បធម៌ និងអភិវឌ្ឍន៍ទេសចរណ៍ទីក្រុងឆុងឈីង ដោយមានការចូលរួមពីតំណាងទីក្រុង និងទីភ្នាក់ងារទេសចរណ៍មកពីបណ្តាប្រទេសនានាក្នុងតំបន់ និងពិភពលោក។

សូមបញ្ជាក់ថា ក្លិបអ្នកកាសែតកម្ពុជា ត្រូវបានគណៈកម្មការវប្បធម៌ និងអភិវឌ្ឍន៍ទេសចរណ៍ទីក្រុងឆុងឈីង  អញ្ជើញមកចូលរួមព្រឹត្តិការណ៍សំខាន់ៗមួយចំនួន ដូចជា៖ សន្និសីទទីភ្នាក់ងារទេសចរណ៍អន្តរជាតិ ២០២៤, កម្មវិធីផ្លាស់ប្តូរសម្ព័ន្ធភាពកិច្ចសហប្រតិបត្តិការទីក្រុងទេសចរណ៍មេគង្គ-ឡានឆាង ឆ្នាំ២០២៤ រួមនឹងដំណើរទស្សនកិច្ចទៅកាន់តំបន់ទេសចរណ៍សំខាន់ៗក្នុងទីក្រុងឆុងឈីង៕