ព័ត៌មានជាតិ

ការបិទបញ្ជីចំណូល ចំណាយថវិកានិងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល ចំណាយ ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៤ នៅបន្ទាយមានជ័យ

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ ក្នុងសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៤ សហវ រ អហក  ចុះថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២៤ ស្តីពីការបិទបញ្ជីចំណូល ចំណាយ ថវិកានិងការធ្វើរបាយការណ៍ បូកសរុប ការអនុវត្តចំណូលចំណាយ ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត រដ្ឋបាល ក្រុង ស្រុក និងឃុំ សង្កាត់។នេះបើតាមមន្ត្រីជំនាញថវិកានិងហិរញ្ញវត្ថុអោយដឹងកាលពីព្រឹក ថ្ងៃទី ២២ខែ វិច្ឆិកា ឆ្នាំ២០២៤ ។

កិច្ចប្រជុំនេះក្រោមអធិបតីភាព  លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ  និងមានការចូលរួមលោកបឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ , លោកអឿនច័ន្ធ វិសុទ្ធ ប្រធានរតនាខេត្តបន្ទាយមានជ័យ ,ថ្នាក់ដឹកនាំ មន្ត្រីជំនាញទទួលបន្ទុកនៃរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក  មេឃុំ ចៅសង្កាត់ ។

រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដែលជាអាណាប័កដើមខ្សែ  និងប្រធានមន្ទីរ  អង្គភាព ទីភ្នាក់ងារប្រតិបត្តិការ ។ពិសេសរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដែលជាអាណាបក្ខផ្ទេរសិទ្ធិ ត្រូវខិតខំជំរុញការប្រមូលប្រាក់ចំណូលសារពើព័ន្ធ និងប្រាក់ចំណូលមិនមែនសារពើព័ន្ធ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលសាមី និងរៀបចំសលាកប័ត្របង់ចំណូលថវិការរដ្ឋបាល ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់យ៉ាងយូរបំផុតត្រឹម ថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ ២០២៤ បើមានការយឺតយ៉ាវក្រោយ ថ្ងៃកំណត់នេះ រតនាគារខេត្តត្រូវកត់ត្រាចូលជាចំណូលថវិកាសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ ហើយ។

លោកបឹង គឹមសឹងបានឲ្យដឹងបន្តថា : ការបិទបញ្ជី និងធ្វើរបាយការណ៍បូកសរុប ការអនុវត្តចំណូល-ចំណាយថវិកាជាតិឆ្នាំ២០២៤ ដល់មន្ត្រី អ្នកប្រតិបត្តិ ថវិកាមកពីមន្ទីរ​ពាក់ព័ន្ធផ្សេងៗ ។

លោកបឹង គឹមសឹង បានមានប្រសាសន៍បន្តទៀតថា: ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២៥ នេះខេត្ត ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុរបស់រដ្ឋបាល ក្រុង ស្រុក ការិយាល័យផែនការ និងហិរញ្ញវត្ថុ របស់រដ្ឋបាលខេត្ត និងស្មៀនឃុំ សង្កាត់ ត្រូវដំណើរការបូកសរុបនិងផ្គូផ្គង តួលេខ នៃការអនុវត្តចំណូល ចំណាយ ថវិការបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ឆ្នាំ ២០២៤ ជាមួយរតនាគារខេត្ត រួចផ្ញើទៅកាន់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ឲ្យបានមុនថ្ងៃទី ១៤កុម្ភៈ ឆ្នាំ២០២៥ ខាងមុខជាកំហិត។

ក្នុងនោះលោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា : កិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយសារាចរណែនាំស្ដីពីនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោង ថវិការបស់រដ្ឋាភិបាលថ្នាក់ក្រោមជាតិនេះ វាមានសារៈសំខាន់ណាស់សម្រាប់លោក លោកស្រី ជាមន្ត្រីរាជការដែលពាក់ព័ន្ធតាមរយៈការផ្តល់ជាគោលការណ៍ក្រោមជាតិរៀបចំគម្រោងថវិកាឆ្នាំ២០២៤របស់ខ្លួនប្រកបដោយប្រសិទ្ធភាពនិងសក្ត័សិទ្ធភាព ពោលគឺធានាការគ្រប់គ្រងការអនុវត្តថវិកាដើម្បីឈានទៅបង្កើតលទ្ធផលជាក់ស្ដែងដែលអាចវាស់វែងបាននិងការរួមចំណែកដោយផ្ទាល់ក្នុងការសម្រេចគោលបំណងនយោបាយអាទិភាពរបស់រដ្ឋភិបាលថ្នាក់ក្រោមជាតិ។

លោកអ៊ុរាត្រី បាននិយាយបន្តថា: ដើម្បីសម្រេចបាននូវគោលដៅនៃការធ្វើទំនើបបកម្មនិងការពង្រឹងប្រព័ន្ធថវិកានៅរដ្ឋបាលថ្នាក់ក្រោមជាតិតាមគ្រប់ខណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈនិងថវិកាឆ្នាំ២០២៤ ដែលចែងក្នុងច្បាប់រួចជាស្រេចហើយ៕