ដោយ៖ បន្ទាយ
កំពង់ធំ៖ មានហេតុការណ៍ដ៏អាណោចអាធ័មនៃគ្រោះចៃដន្យ មិនសមនឹងកើតមួយបានកើតឡើង ស្របពេលឪពុកម្តាយកំពុងអង្គុយហូបបាយ ក្មេងប្រុសម្នាក់ត្រូវបានគ្រែបាក់សង្កត់បណ្តាលឲ្យស្លាប់។ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅភូមិស្លែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
តាមសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃុំក្តីដូងបានឲ្យដឹងថា : ក្មេងរងគ្រោះឈ្មោះ ធា ដាវីត ភេទប្រុស អាយុ ១ឆ្នាំ៨ខែ រស់នៅភូមិ/ឃុំខាងលើ។
មុនពេលកើតហេតុ កូនបានចុះវារលេងក្រោមគ្រែ ខណៈឪពុកម្តាយកំពុងអង្គុយហូបបាយនៅលើគ្រែ។ ដោយចៃដន្យ គ្រែបានបាក់សង្កត់លើកូននៅក្រោមគ្រែ បណ្តាលឲ្យស្លាប់ភ្លាមៗ។
ហេតុការណ៍ដ៏អកុសលនេះស្ទើរតែមិនធ្លាប់បានកើតមានឡើងទេ។ករណីនេះជាបទពិសោធអាក្រក់មួយ។
សូមឪពុកម្តាយគ្រប់រូប បង្កើនការយកចិត្តទុកដាក់ និងមើលថែទាំកូនតូចៗឲ្យបានប្រុងប្រយ័ត្នកាន់តែមានប្រសិទ្ធភាព៕