ព័ត៌មានជាតិ

ប្រទះឃើញ សត្វត្មាតភ្លើង នៅអាហារដ្ឋានត្មាត របស់អង្គការ WWF ក្នុងដែនជម្រកសត្វព្រៃសំបូរ!

សត្វត្មាតភ្លើងចំនួន ៣ ក្បាល រួមទាំងញី ២ ក្បាល បានចុះទៅស៊ីចំណីនៅអាហារដ្ឋានត្មាតដែលរៀបចំដោយអង្គការ WWF-កម្ពុជា ក្នុងដែនជម្រកសត្វព្រៃសំបូរកាលពីចុងខែតុលា។

ត្មាត​ភ្លើង គឺ​ជា​សត្វ​ត្មាតមួយប្រភេទ​ក្នុង​ចំណោម​សត្វ​ត្មាត​ជិត​ផុត​ពូជ​ចំនួន​បី​ដែល​កំពុងតែមានវត្តមានរស់នៅក្នុង​ប្រទេស​កម្ពុជា។ យ៉ាងណាម៉ិញ ចំនួនរបស់ពួកគេបានធ្លាក់ចុះនៅទូទាំងអាស៊ីអាគ្នេយ៍ ខណៈដែលពួកគេប្រឈមមុខនឹងការពុល និងការបរបាញ់។

តើអ្នកធ្លាប់លឺពាក្យថា «អាហារដ្ឋានត្មាតដែរឬទេ?» នៅទីនេះ គឺគេបានដាក់សត្វដែលងាប់ធ្វើជាចំណីដល់សត្វត្មាតជាអាហារដែលមានសុវត្ថិភាព។

សូមចូលរូួម ជួយការពារចំនួនសត្វត្មាតដែលនៅសេសសល់ និងតើអ្នកអាចប្រាប់បានទេថា នៅក្នុងតំបន់របស់អ្នកមានចំនួនសត្វត្មាតប៉ុន្មាន?

អត្ថបទ៖អង្គការ WWF-កម្ពុជា