ព័ត៌មានជាតិ

បើកចែកអាវរងាអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតដល់កម្លាំងអាវុធហត្ថខេត្តសៀមរាប

ដោយ : បន្ទាយ

សៀមរាប៖ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហតខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការបានបើកចែកអាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់តំណាងតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក។ នេះបើតាមមន្ត្រីអាវុធហត្ថខេត្តសៀមរាបអោយដឹងកាលពីថ្ងៃទី០៧ខែវិច្ឆិកា ។

អំណោយក៏ចែកដល់អង្គភាពចំណុះសម្រាប់យកទៅចែកជូនបន្តដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តសៀមរាប គ្រប់ៗគ្នា៕