ព័ត៌មានជាតិ

ផ្សព្វផ្សាយសភាពការណ៍ថ្មីៗនៅកម្ពុជានិងប្រគល់ភារកិច្ចសំខាន់ៗចាំបាច់មួយចំនួនដល់នាយទាហាន និងកងកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

ដោយ : បន្ទាយ

កំពង់ធំ : តំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៥ បានអញ្ជើញផ្សព្វផ្សាយសភាពការណ៍ថ្មីៗដែលបាននឹងកំពុងកើតមានឡើងនៅព្រះរាជាណាចក្រកម្ពុជានិងប្រគល់ភារកិច្ចសំខាន់ៗចាំបាច់មួយចំនួនដល់នាយទាហាន និងកងកម្លាំងរបស់ខ្លួន។នេះបើតាមមន្ត្រីយោធាអោយដឹងកាលពីថ្ងៃទី០៥ខែវិច្ឆិកា ឆ្នាំ ២០២៤ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានថ្លែងក្នុងពិធីថា :ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជាបានបន្តរីកចម្រើននៅក្រោមម្លប់សុខសន្តិភាព។ បន្ថែមលើនេះ កិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង និងប្រទេសផ្សេងទៀត នៅលើឆាកអន្តរជាតិ ក៏មានការកើនឡើង និងរីកចម្រើនល្អប្រសើរ។

នៅក្នុងពិធីនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗចាំបាច់មួយចំនួនដល់ថ្នាក់ដឹកនាំ និងកងកម្លាំង ដោយចាត់ទុកនូវភាពស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាល ។កងកម្លាំងក៏ត្រូវអនុវត្តតាមបទបញ្ជាតាមឋានានុក្រម ហើយក្រោមដំបូលរាជរដ្ឋាភិបាល។ត្រូវសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចដើម្បីអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព,ការទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ,ការស្តារព្រៃឈើឡើងវិញ។

បន្ថែមលើនេះ កងកម្លាំងនានាក្នុងការរៀបចំពិធីបុណ្យឯករាជ្យជាតិ នៅថ្ងៃទី៩វិច្ឆិកា និងខួបអនុស្សាវរីយ៍លើកទី៧១ នៃថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ដែលនឹងប្រារព្ធនៅវិមានរំលឹកគុណយុទ្ធជនពលី និងវិមានឯករាជ្យខេត្តកំពង់ធំ ៕