ខេត្តព្រះសីហនុ÷ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តធុនស្រាលបង្កដោយខ្លួនឯង(ផ្ទុះកង់ក្រោយរេចង្កូតទៅបុករនាំងដែកខាងស្តាំដៃ)បណ្តាលឱ្យស្លាប់មនុស្ស១នាក់ ភេទប្រុស ជនជាតិមីយ៉ាន់ម៉ា, រងរបួសធ្ងន់១នាក់ភេទប្រុស ជនជាតិមីយ៉ាន់ម៉ា និងរងរបួសស្រាល៤នាក់ ភេទប្រុស ជនជាតិមីយ៉ាន់ម៉ា៣នាក់ ជនជាតិខ្មែរ១នាក់។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៨និង០៥នាទី នៅលើផ្លូវល្បឿនលឿន ចន្លោះបង្គោលគីឡូម៉ែត្រលេខ១២៨-១២៩ ស្ថិតក្នុងភូមិគីរីវ័ន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងមួយករណីបង្កដោយខ្លួនឯង គឺរថយន្ដផ្ទុះកង់ក្រោយហើយរេចង្កូតទៅខាងស្តាំដៃជ្រុលទៅបុករនាំងដែកសុវត្តិភាពលើផ្លូវល្បឿនលឿន៕