ព័ត៌មានជាតិ

គ្រួសារសពក្មេងលង់ទឹកស្លាប់ម្នាក់បានទទួលអំណោយពីអនុសាខា«កក្រក»ស្រុកព្រះនេត្រព្រះ

ដោយ : បន្ទាយ

បន្ទាយមានជ័យ ៖សាខាកាកបាទក្រហមកម្ពុជា(កក្រក ) ខេត្តបន្ទាយមានជ័យ  អនុសាខាកក្រកស្រុកព្រះនេត្រព្រះ ដឹកនាំដោយលោក ឈីវ  វ៉ាន់ធួង អនុប្រធានអនុសាខាកក្រកស្រុកព្រះនេត្រព្រះ ជាតំណាង លោកឃួ  ពៅ ប្រធានគណៈកម្មាធិការអនុសាខា បានដឹកនាំក្រុមការងារអនុសាខានាំយកអំណោយអនុសាខាទៅចូលរួមរំលែកទុក្ខគ្រួសារសពក្មេងលង់ទឹកស្លាប់១នាក់  សពមានឈ្មោះ តួច យុណា ភេទប្រុស អាយុ១១ឆ្នាំ មានឪពុកឈ្មោះសួង ពៀ  ម្តាយឈ្មោះសោម  វានឡា  មានទីលំនៅក្នុងភូមិឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ។

គ្រោះថ្នាក់បានកើតកាលពីវេលាម៉ោង១៣និង៣០នាទីរសៀលថ្ងៃព្រហស្បតិ៍ទី១០ខែតុលា ឆ្នាំ២០២៤  ។មូលហេតុក្មេងបានទៅលេងទឹកប្រឡាយខាងលិចភូមិ។

ក្នុងនាមក្រុមការងារអនុសាខាកក្រកស្រុកសូមចូលរួមសោកស្តាយនិងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារដែលបានបាត់បង់កូនជាទីស្រលាញ់ក្នុងពេលដ៏ខ្លីបែបនេះ។

អំណោយដែលអនុសាខាកក្រកបាននាំមកចូលរួមបុណ្យសពនាពេលនេះរួមមាន÷អង្ករ៥០គីឡូក្រាម, មី១កេស,ត្រីខ១យួរ,ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ,ប៊ិចេង១ថង់, អំបិល១ថង់, មុង១, ភួយ១, សារុង១, ក្រមាពោះគោ១,កន្ទេល១  និងថវិកាសរុបទាំងអស់ចំនួន៦៧ម៉ឺនរៀលផងដែរ ៕