ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រព្រឹត្តទៅបានល្អ

ដោយ : បន្ទាយ

បន្ទាយមានជ័យ : ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបរយ:ពេល២ថ្ងៃនៅខេត្តបន្ទាយមានជ័យប្រព្រឹត្តិទៅដោយជោគជ័យ ។

លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនៃរដ្ឋបាលខេត្តបន្ទាយមានជ័យនាល្ងាចថ្ងៃទី០៩ខែតុលាឆ្នាំ២០២៤ បានសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះគណ:មេប្រយោគ ,គណ:កម្មការនិងអ្នកសង្កេតការណ៍ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ សមាជិក សមាជិកា ស.ស.យ.ក នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្នាក់ខេត្ត កងកម្លាំងនគរបាល កងរាជអាវុធហត្ថ និងអ្នកពាក់ព័ន្ធទាំងអស ដែលបានចូលរួមយកអស់ទាំងកម្លាំងកាយ ចិត្ត និងស្មារតីបំពេញភារកិច្ចដើម្បីបង្កភាពងាយស្រួលដល់ប្អូនៗជាបេក្ខជនប្រឡង ព្រមទាំងជួយរក្សាសណ្ដាប់ធ្នាប់ និងរបៀបរៀបរយនៃការប្រឡងរយ:ពេល២ថ្ងៃ ដំណើរការរលូន ភាពជោគជ័យ គ្មានបាតុភាពបញ្ហាអ្វីនោះឡើយ។

បន្ថែមលើនោះ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យលោកបណ្ឌិតកុលផេង វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា – ជាប្រធានគណគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តបន្ទាយមានជ័យ។

លោកឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត-ប្រធានគណគណៈមេប្រយោគទូទាំងខេត្តបានសូមជូនពរ កូនក្មួយថ្នាក់ទីទី១២ទាំងអស់ ប្រឡងឲ្យបានជាប់ទាំងអស់គ្នា ហើយទទួលបាននិទ្ទេសល្អៗថែមទៀតផង ។

ទន្ទឹមនឹងនេះ លោកក៏សូមជូនពរប្អូនៗបេក្ខជនទាំងអស់សំណាងល្អ និងទទួលបានជោគជ័យគ្រប់ៗគ្នា  ៕