ភ្នំពេញ៖ អង្គការ WWF-កម្ពុជា មានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំដំណើរទស្សនកិច្ចសម្រាប់ក្រុមការងាររបស់ អង្គការ WWF-បែលហ្សិក ដើម្បីឈ្វេងយល់ពីតំបន់គោលដៅរបស់យើងនៅក្នុងទេសភាពខ្ពង់រាបភាគខាងកើត និងតំបន់ទេសភាពព្រៃលិចទឹកមេគង្គកាលពីថ្ងៃទី២១ ដល់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤។
នាឱកាសនេះក្រុមការងារបានចូលរួមជាមួយសហគមន៍មូលដ្ឋានដើម្បីឈ្វេងយល់អំពីជីវភាពរស់នៅរបស់ពួកគេ និងរបៀបដែលពួកគេរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងអភិរក្ស និងពិនិត្យពីវឌ្ឍនភាពគម្រោងនានាដែល គាំទ្រមូលនិធិពីអង្គការ WWF-បែលហ្សិក។
នាដំណើរទស្សនកិច្ចនេះ ក្រុមការងារនៃអង្គការ WWF-បែលហ្សិក ក៏បានជួបជាមួយមន្ត្រីអនុរក្ស និងឆ្មាំទន្លេ ដែលជា “វីរបុរសព្រៃឈើ និងទន្លេ” ដែលធ្វើការដោយមិនខ្លាចនឿយហត់ដើម្បីការពារព្រៃឈើ និងសត្វព្រៃរបស់កម្ពុជា។ បន្ថែមពីលើនេះ ក្រុមការងារមានឱកាសជួបជាមួយអភិបាលរងខេត្តមណ្ឌលគិរី ដើម្បីពិភាក្សាអំពីវឌ្ឍនភាពគម្រោង និងកិច្ចសហការបន្ត។
ដំណើរទស្សនកិច្ចនេះមិនត្រឹមតែបង្ហាញពីវឌ្ឍនភាពដ៏មានអត្ថន័យក្នុងការអភិរក្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងភាពជាដៃគូដ៏រឹងមាំរវាង WWF-កម្ពុជា និង WWF-បែលហ្សិក ដោយត្រួសត្រាយផ្លូវសម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នានាពេលអនាគតដើម្បីការពារជីវៈចម្រុះដ៏សម្បូរបែបរបស់កម្ពុជា៕