ព័ត៌មានជាតិ

អាវុធហត្ថខេត្តសៀមរាបថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកលី ហុង ,លោក អៀង សុដេត និងភរិយា

ដោយ : បន្ទាយ
សៀមរាប : កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ លោក លី ហុង និងភរិយា បាននាំយកម៉ាស៊ីនថតចម្លងចំនួន ០២គ្រឿង , លោក អៀង សុដេត និងភរិយា បាននាំយកក្រដាសចំនួន២០កេស មកប្រគល់ជូនដល់អង្គភាពកងរាជអាវុធហត្ថខេត្តសៀមរាបសម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងការងាររដ្ឋបាល។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបបានទទួលស្វាគមន៍ប្រកបដោយមនោសញ្ចេតនាស្និទ្ធស្នាល និងបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និងភរិយា លោក អៀង សុដេត និងភរិយា ដែលមានចិត្តសប្បុរសឧបត្ថម្ភម៉ាស៊ីនថតចម្លង និងក្រដាសសម្រាប់បម្រើការងាររដ្ឋបាល ដល់អាវុធហត្ថខេត្តសៀមរាប និងសូមជូនពរជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕