ព័ត៌មានជាតិ

បេក្ខជនប្រឡងបាក់ឌុបមកពីតាមស្រុកនៅខេត្តឧត្តរមានជ័យ ត្រូវអាជ្ញាធរនិងយុវជនFree កន្លែងនៅស្នាក់ការយុវជនសសយកខេត្ត

ដោយ : បន្ទាយ
ឧត្តរមានជ័យ :ប្អូនៗសិស្សានុសិស្សឡើងពីបណ្តាស្រុកទាំង៤ ដែលជាបេក្ខជន នារីត្រូវមកប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិហៅបាក់ឌុបនៅទីរួមខេត្តឧត្តរមានជ័យ ដែលពុំមានកន្លែងស្នាក់នៅ អាចមកសម្រាកដោយគិតថ្លៃឬFree នៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត។

នាព្រឹកថ្ងៃទី០៥ខែតុលា ឆ្នាំ២០២៤ លោកមាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យនិងជាប្រធាននិងថ្នាក់ដឹកនាំ ព្រមទាំងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) ខេត្តឧត្តរមានជ័យ បានជួបប្រជុំពិភាក្សាលម្អិតអំពីការងារជួយសម្រួលដល់ប្អូនៗសិស្សានុសិស្សដែលត្រូវឡើងពីតាមបណ្ដាស្រុកទាំង៤ មកប្រឡងនៅទីរួមខេត្ត។
ក្នុងនោះ ស.ស.យ.ក. ខេត្តឧត្តរមានជ័យ នឹងរៀបចំកន្លែងស្នាក់នៅ ,រៀបចំកន្លែងផ្ញើកង់-ម៉ូតូដោយឥតគិតថ្លៃនៅគ្រប់មណ្ឌលប្រឡងរបស់ខេត្ត។

ឆ្លៀតឱកាសនេះ ខ្ញុំក៏សូមជូនពរប្អូនៗដែលត្រូវប្រឡងនាសម័យប្រឡងថ្ងៃទី៨ខែតុលាឆ្នាំ២០២៤ ខាងមុខនេះ សូមថែរក្សាសុខភាព និងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីអនាគតដ៏ត្រចះត្រចង់របស់ខ្លួន ៕