ដោយ : បន្ទាយ
ភ្នំពេញ :លោក រ័ត្ន ស្រ៊ាង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បានដឹកនាំក្រុមការងារនិងមានការចូលរួមពីលោក អ៊ុយ សុន អនុប្រធានក្រុមការងារ លោក ជុំ ឈាង ប្រធានគណៈបក្សសង្កាត់ និងលោក លោកស្រីក្នុងជួរគណ:កម្មាធិការបក្សសង្កាត់ ប្រធាន អនុប្រធានគណៈសាខាភូមិ ព្រមទាំងយុវជនសង្កាត់កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបាននាំយកបច្ច័យ និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃក្នុងឱកាសវេនកាន់បិណ្ឌរបស់ពុទ្ធបរិស័ទ្ធ នៅវត្តចំនួន០២វត្ត ក្នុងសង្កាត់ព្រែកកំពឹសគឺ១-វត្តព្រែកថ្លឹង និង២-វត្តកែវមុនី (ហៅវត្តគោករលួស) ។
ព្រមជាមួយគ្នានោះ លោក រ័ត្ន ស្រ៊ាង ក៏មានសទ្ធាបន្ថែមជូនថវិកា ដល់ លោកតា លោកយាយ ពុទ្ធបរិស័ទនិងកងកម្លាំងការពារសណ្តាប់ធ្នាប់ ព្រមទាំងយុវជន យុវនារី កុមារា កុមារី ដែលបានមកចូលរួមនៅទីនោះផងដែរ ។
បន្ទាប់ពីបញ្ចប់កម្មវិធីបុណ្យ លោក រ័ត្ន ស្រ៑ាង ក៏បានចុះត្រួតពិនិត្យកំណាត់ផ្លូវពី វត្តកែវមុនី ឆ្ពោះទៅព្រំប្រទល់រវាងសង្កាត់ព្រែកកំពឹសនិងឃុំតាបែស ខេត្តកណ្តាល ដែលមានប្រវែង១,៦០០ម៉ែត្រ ត្រូវរងការខូចខាតដោយសារទឹកហូរច្រោះដាច់និងដក់ទឹកជាច្រើនកន្លែង ពិបាកក្នុងការធ្វើដំណើរ។
ដោយ លោកបានសម្រេចជួយដោះស្រាយ ដោយអោយក្រុមការងារជួសជុលផ្លូវដោយចាក់បំពេញកំទេចថ្ម កៀរកិនពង្រាបបង្ហាប់អោយប្រជាពលរដ្ឋ សិស្សានុសិស្សបានធ្វើដំណើរបានឡើងវិញ ៕