សន្ដិសុខសង្គម

យុវតីម្នាក់លង់ទឹកស្លា.ប់នៅទំនប់បង្ហៀរទឹករបស់ឧកញ៉ាលឹម ប៊ុនណ្ណា

ដោយ :បន្ទាយ
កំពង់ធំ ៖ មានយុវតីចំនួន៣នាក់បានទៅលេងនៅទំនប់បង្ហៀរទឹកមួយកន្លែងជារបស់ ឧកញ៉ាលឹម ប៊ុនណ្ណា ប៉ុន្តែបានជួបឧបទ្ទវហេតុលង់ស្លាប់ម្នាក់នៅឃុំចំណាលើ ស្រុកស្ទោងខេត្តកំពង់ធំ។

ប្រភពព័ត៌មានដែលទើបតែចែកចាយនៅពេលបន្ទាប់ កាលពីថ្ងៃទី២៥ខែកញ្ញាអោយដឹងថា: គ្រោះថ្នាក់បានកើតឡើងតាំងពីល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ហើយដល់ល្ងាចថ្ងៃទី២៤ ទើបសពយុវតីមានឈ្មោះណេង ស៊ីណា អាយុ១៦ឆ្នាំ មុនស្លាប់បានរស់នៅជាមួយឪពុកម្តាយនៅភូមិប្រាសាទ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។

សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះនិងមិត្តភក្ដិដែលរួមដំណើរលើម៉ូតូ១គ្រឿងជាមួយយុវតីពីរនាក់ទៀតជិះឆ្លងទំនប់បង្ហៀរទឹករបស់លោកឧកញ៉ាលឹម ប៊ុនណ្ណា ហើយបានរអិលដួលលិចទៅក្នុងទឹកបាត់ទាំងមនុស្សនិងម៉ូតូ។ប៉ុន្តែយុវតី២នាក់ត្រូវបានគេជួយស្រង់បានមកវិញ តែយុវតីម្នាក់បានបាត់ ។

ប្រភពព័ត៌មានបានបន្តថា: នេះជាគ្រោះថ្នាក់១ករណីទៀត បន្ទាប់ពីគ្រោះថ្នាក់លង់ទឹកនៅកន្លែងទំនប់បង្ហៀរទឹករបស់លោកឧកញ៉ាលឹមប៊ុនណ្ណានេះមានជាច្រើនដងមកហើយ ។

គ្រោះថ្នាក់បណ្តាលមកពីការធ្វេសប្រហែសរបស់អ្នកមកលេងទឹកឬជិះម៉ូតូ គោយន្តឆ្លងកាតទំនប់បង្ហៀរនិងក៏មកពីម្ចាស់ទំនប់នេះ មានបញ្ហាបច្ចេកទេស និងមិនបានដាក់ការព្រមានឬសញ្ញាបង្ការគ្រោះថ្នាក់ ៕