កីឡា

កីឡាករ Mbappe របស់ Real Madrid រងរបួសសាច់ដុំ

ប្រែសម្រួល៖ស្រីនិច

ក្លិប LaLiga បាននិយាយកាលពីថ្ងៃពុធថា ខ្សែប្រយុទ្ធរបស់ក្លិប Real Madrid កីឡាករ Kylian Mbappe បានរងរបួសសាច់ដុំ ដែលធ្វើឱ្យមានការសង្ស័យលើការចូលរួមរបស់កីឡាករអន្តរជាតិបារាំងនៅក្នុងការប្រកួត Derby ចុងសប្តាហ៍ជាមួយនឹងក្រុម Atletico Madrid ។

Mbappe ដែលបានចុះហត្ថលេខាពីក្លិប Paris St Germain ក្នុងឆ្នាំនេះ បានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន 7 គ្រាប់សម្រាប់ក្រុម Real ក្នុងការប្រកួតចំនួន 9 នៅគ្រប់ការប្រកួតទាំងអស់។

កីឡាករវ័យ 25 ឆ្នាំរូបនេះត្រូវបានប្តូរចេញនៅនាទីទី 80 នៃជ័យជម្នះ 3-2 ក្នុងផ្ទះលើក្រុម Deportivo Alaves ក្នុងក្របខ័ណ្ឌ LaLiga កាលពីថ្ងៃអង្គារ ហើយបានបង្ហាញពីកាយវិការទៅភ្លៅរបស់គាត់ខណៈពេលដែលចាកចេញពីទីលាន។

Real បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បន្ទាប់ពីការធ្វើតេស្តដែលបានធ្វើឡើងនៅថ្ងៃនេះដោយសេវាវេជ្ជសាស្ត្ររបស់ Real Madrid លើកីឡាកររបស់យើង Kylian Mbappe គាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានរបួសដល់ biceps femoris នៅជើងឆ្វេងរបស់គាត់” ។ “វឌ្ឍនភាពរបស់គាត់នឹងត្រូវបានត្រួតពិនិត្យ។”

ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានរាយការណ៍ថា Mbappe នឹងត្រូវដកចេញពីការប្រកួតនៅថ្ងៃអាទិត្យជាមួយ Atletico ។

Real ឈរនៅលេខរៀងទី 2 ក្នុងតារាង LaLiga ដោយមាន 17 ពិន្ទុ តាមពីក្រោយក្រុម Barcelona ដែលមានមួយប្រកួតក្នុងដៃ និងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Getafe បាតតារាងទីពីរនៅថ្ងៃពុធ៕

ប្រភព៖ Reuters