សន្ដិសុខសង្គម

លិចទូកដឹកដំឡូងមីមួយគ្រឿងនៅខេត្តក្រចេះស្លាប់២នាក់,កំពុងបាត់ខ្លួននៅក្នុងបឹងម្នាក់

ដោយ៖​សហការី

ក្រចេះ-ឧបទ្ទវហេតុលិចទូកដឹកដឡូងមីមួយគ្រឿងនៅក្នុងបឹងមួយកន្លែងក្នុងភូមិខ្នងពស់ ឃុំដារ ស្រុកចិត្តបុរី ខេត្តក្រចេះ កាលពីថ្ងៃទី២០ កញ្ញា ឆ្នាំ២០២៤នោះ គឺនៅមានជនរងគ្រោះម្នាក់កំពុងបាត់ខ្លួននៅឡើយ។

រូបថតៈ សមត្ថកិច្ច

តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ទូកដែលលិចខាងលើនោះគឺមានមនុស្សជិះនៅលើចំនួន៥នាក់ ។ ក្រោយពីលិចទូកភ្លាមៗមនុស្ស២នាក់នៅរស់និងមនុស្ស៣នាក់បានបាត់ខ្លួន តែក្រោយមកគេបានរកឃើញសាកសពមនុស្ស២នាក់និងម្នាក់ទៀតគឺបាត់ខ្លួនហើយសមត្ថកិច្ច កំពុងតែបន្តស្វែងរក។

រូបថតៈ សមត្ថកិច្ច

បើតាមអ្នកបើកទូកបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា មូលហេតុនៃការលិចទូកគឺបណ្តាលមកពីខ្យល់ខ្លាំង នៅពេលទូកចេញដំណើរ។ សមត្ថកិច្ចកំពុងតែ អន្តាគមន៍ និងបានប្រើប្រាស់ទូកឈើចំនួន៧គ្រឿង ដើម្បីស្វែងរកអ្នកបាត់ខ្លួននោះ៕

រូបថតៈ សមត្ថកិច្ច
រូបថតៈ សមត្ថកិច្ច