សន្ដិសុខសង្គម

បើកឡានរេចង្កូតកៀរម៉ូតូដួលចូលកង់ក្រោយរថយន្តកិនស្លា.ប់ភ្លាមៗ

ដោយ : បន្ទាយ

កំពង់ឆ្នាំង៖​បុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំនិងម៉ូតូ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រមាណ១៩និង៤៥នាទី កាលពីយប់ថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២៤ ស្ថិតក្នុងភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

អ្នកនៅកន្លែងកើតហេតុប្រាប់បានប្រាប់សមត្ថកិច្ចថា៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើកម៉ូតូពីទិសខាងត្បូងទៅទិសខាងជើង  ។

លុះមកដល់កន្លែងកើតហេតុខាងលើ ស្រាប់តែមានរថយន្តធុនធំមួយគ្រឿងមិនស្គាល់ម៉ាកពណ៌ស បើករេចង្កូតមកកៀរម៉ូតូបណ្ដាលឲ្យម៉ូតូនិងមនុស្សដួលចូលកង់ក្រោយរថយន្តកិនស្លាប់ភ្លាមៗតែម្ដង។ចំណែកអ្នកបើកបររថយន្តបានបន្ថែមល្បឿនបើកគេចទៅបាត់។

ប្រភពសមត្ថកិច្ចឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ថា៖ ជនរងគ្រោះសឈ្មោះ អុល ម៉េងលី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងបានស្លាប់ និងមានម៉ូតូ០១គ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១IV-៧៤៨៥ ខូចខាតធ្ងន់។

ចំពោះជនបង្កនិងរថយន្តដែលបានបើករត់គេចខ្លួនសមត្ថកិច្ចកំពុងស្រាវជ្រាវយកមកទទួលខុសត្រូវតាមនីតិវិធី៕