ព័ត៌មានជាតិ

ផ្សព្វផ្សាយការងារសោធននិវត្តន៍ឆ្នាំ២០២៥និងការងារប្រឡងប្រណាំងនៃកងរាជអាវុធហត្ថបន្ទាយមានជ័យ

ដោយ : បន្ទាយ

បន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅវេលព្រឹក លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុថហត្ថខេត្ត អញ្ជើញជាឣធិបតីភាពក្នុងពិធីប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ឆ្នាំ២០២៥ និងការងារប្រឡងប្រណាំង កងរាជអាវុធហត្ថ។

ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីសំណាក់លោកមេបញ្ជាការរងកងរាជឣាវុធហត្ថខេត្ត លោកប្រធានមន្ទីរទាំង០៧ លោកនាយការិយាល័យបុគ្គលិក លោកនាយការិយាល័យគោលនយោបាយ លោកនាយការិយាល័យអប់រំផ្សព្វផ្សាយ លោកមេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថ ក្រុង/ស្រុក ទាំង០៩ផងដែរ ហើយប្រារព្ធធ្វើឡើងនៅសាលប្រជុំ”តូច”ជាន់ទី៣ អគារសេនាធិការដ្ឋានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានធ្វើការកោតសរសើរដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ ដែលកន្លងមកបានខិតខំបំពេញតួនាទីភារកិច្ចយ៉ាងល្អប្រសើរ ប្រកបដោយឆន្ទៈ ដើម្បីជាតិមាតុភូមិ ហើយឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែង ក៏ទទួលបាននូវការលើកទឹកចិត្តតាមរយៈការផ្តល់គ្រឿងឥស្សរិយយស ការដំឡើងឋានន្តរស័ក្តិជាដើម។

នៅក្នុងកិច្ចប្រជុំនោះផងដែរលោកឧត្តមសេនីយ៍ត្រី ក៏បានធ្វើការជំរុញដល់គណៈកម្មការវាយតម្លៃសូមធ្វើការឱ្យសុក្រឹត ចំពោះនាយទាហាន នាយទាហានរង,នៃកងរាជអាវុធហត្ថ ដែលបំពេញការងារបានល្អ ដើម្បីធ្វើការស្នើសុំគ្រឿងឥស្សរិយយស ជាការឆ្លើយតប និងលើកទឹកចិត្តចំពោះការខិតខំបំពេញការងារបានយ៉ាងល្អប្រសើរនាពេលកន្លងមក៕