ដោយ : បន្ទាយ
សៀមរាប ៖ ក្រោមវិធានការរបស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ដែលបញ្ជាអោយកម្លាំងអាវុធហត្ថខេត្តសៀមរាប ធ្វើការល្បាតជាប្រចាំដើម្បីការពារសន្តិសុខ សុវត្
ហេតុនេះ កាលពីវេលាម៉ោង១១ ថ្ងៃទី២៧ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានល្បាតនៅតាមបណ្តោយផ្លវ ៦០ម៉ែត្រ ស្ថិតនៅភូមិអញ្ចាញសង្កាត់នគរធំក្រុងសៀមរាប ខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធនឹងករណីលួច យកមកស្តាប់ចម្លើយនៅការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប។
មន្ត្រីអាវុធហត្ថជំនាញអោយដឹងកាលពីថ្ងៃទី៣០ខែសីហាថា: ក្រោយពីស្តាប់ចម្លើយ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តសៀមរាប នៅថ្ងៃទី២៩-៣០ខែសីហា បានបន្តទៅឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ទៀត នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប និងនៅភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ក្នុងនោះបានចាប់យកវត្ថុតាង៖ ម៉ូតូចំនួន០៤គ្រឿង ១/. ម៉ាកស៊ុយសាគីស្មាស់រ៉េវ៉ូ ពណ៌ខ្មៅ ផលិតឆ្នាំ២០០៩ ពាក់ផ្លាកលេខ សៀមរាប 1E-5398 ។ ២/. ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1J-8911 ។ ៣/. ម៉ាកហុងដាឌ្រីម សេ១២៥ ផលិតឆ្នាំ២០២១ ពាក់ផ្លាកលេខ កណ្តាល 1AL-7299 ។ ៤/. ម៉ាកហុងដាឌ្រីម សេ១២ក ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ 1FL-1254 រួមនិងសម្ភារមួយចំនួនទៀតផងដែរ។
ចំពោះជនសង្ស័យទាំង០៥នាក់រួមមាន ឈ្មោះ៖ ១/. ឈ្មោះ ឡុង គឹមលី ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ២/. ឈ្មោះ លី សុផាន់ណា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ៣/. ឈ្មោះ វ៉ែន រ៉ាឌី ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ៤/. ឈ្មោះ អ៊ូ ណាត ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ៥/. ឈ្មោះ លាប បារាំង ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ។
ចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០៥នាក់ បានសារភាពដូចៗគ្នាថា ពួកគេពិតជាបានប្រព្រឹត្តអំពើលួចយ៉ាងសកម្ម នៅក្នុងភូមិសាស្ត្រក្រុងសៀមរាប ពិតប្រាកដមែន ។
ជនសង្ស័យទាំង០៥នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្តសៀមរាបកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបកាលពីថ្ងទី៣០ខែសីហា ដើម្បីចាត់ការតាមនីតិវិធី ៕