ព័ត៌មានជាតិ

អគ្គកុងស៊ុលវៀតណាមប្រចាំខែត្តបាត់ដំបងអញ្ជើញថ្នាក់ដឹកនាំរដ្ឋបាល កងកម្លាំង សមត្ថកិច្ចកម្ពុជាខេត្តនានាទៅជប់លៀង

ដោយ : បន្ទាយ

បាត់ដំបង៖ លោកង្វៀន ថាញ់វ៉ាន់ (Nguyen Thanh Van)អគ្គកុងស៊ុលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី២៨ខែសីហាឆ្នាំ២០២៤ បានអញ្ជើញថ្នាក់ដឹកនាំរដ្ឋបាល កងកម្លាំង សមត្ថកិច្ចកម្ពុជានៃខេត្តនានាក្នុងតំបន់ដែនអគ្គកុងស៊ុលគ្របដណ្តប់សហប្រតិបត្តិការជាមួយទៅជប់លៀងនៅសាលមហាស្រពស្ទឹងសង្កែ ផ្លូវ៥០១ សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបង។

ប្រភពព័ត៌មានឲ្យសារព័ត៌មានដឹងថា : កម្មវិធីជប់លៀងនោះមានក្នុងការប្រារព្ធខួបលើកទី៧៩ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ(ពីអាណានិគមនិយមបារាំង) ២កញ្ញា១៩៤៥-២កញ្ញា២០២៤ ។

ក្នុងនោះមានថ្នាក់ដឹកនាំខេត្តបាត់ដំបងជាម្ចាស់ភូមិសាស្ត្រនិងមកពីខេត្តខ្លះទៀតក្នុងភូមិសាស្ត្រដែលអគ្គកុងស៊ុលគ្របដណ្តប់ ឬដែនធ្វើការ(ពីខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ) ។ឯថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យក៏អញ្ជើញចូលរួមដែរ ។

ក្រៅពីការប្រារព្ធពិធីបុណ្យជាតិវៀតណាមនោះ ថ្នាក់ដឹកនាំកម្ពុជា ថ្នាក់ខេត្តនិងអគ្គកុងស៊ុលវៀតណាមក៏បានរំលឹកពីចំណងសាមគ្គីភាព មិត្តភាព ភារតភាពទំនាក់ទំនង កិច្ចសហប្រតិបត្តិល្អជាមួយគ្នាដូចសព្វមួយដង។

សូមរំលឹកថា កន្លងមកទល់ពេលនេះ ការចូលជួបសម្តែងការគួរសម ,ជូនពរ ,អបអរ,ការសួរសុខទុក្ខ ការជូនវត្ថុអនុស្សាវរីយ៍ជូនគ្នាទៅវិញទៅមក ។

សូមបញ្ជាក់ថា ក្នុងចំណោមភ្ញៀវកិត្តិយសទាំងនោះ ក៏សង្កេតឃើញមានលោកអ៊ុ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ លោកប្លែក វារី ប្រធានក្រុមប្រឹក្សាខេត្តផងដែរ ៕